កាំភ្លើង​ធំ​ Arsenal ស៊ុត​៤​គ្រាប់​ មុន​ពេល​​ Vorskla តាម​បាន​២​គ្រាប់​

  • 2018-09-21 00:13:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី​ជម្រើស​ជាតិ​​ប៊ីយ៉ា​ និង​ស្នូកឃ័រ​កម្ពុជា ស្រួង ភាវី ​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ ​បន្ទាប់​ពី​បាន​ផ្ដួល​កីឡា​ការិនី​កូឡុំប៊ី​នៅ​វគ្គ​៨​នាក់​ចុង​ក្រោយ និង​ឈ្នះ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក (8th World Championship Ladies 3-Coshion Izmir ) នៅ​ប្រទេស​ទួរគី។

ស្រួង ភាវី​ ធ្វើ​បាន​យ៉ាង​ល្អ​តាំង​ពី​វគ្គ​ប្រកួត​ក្នុង​ពូល A និង​បាន​ផ្ដួល​កីឡា​ការិនី​កូឡុំប៊ី​​នៅ​វគ្គ​ ៨ នាក់​ចុង​ក្រោយ ដោយ​លទ្ធផល​ដាច់​តែ​ម្ដង ៣០ ទល់ ១៦ ។ ​នេះ​ជា​ការ​ប្រកួត​ដំណាង​ឲ្យ​កម្ពុជា​លើក​ទី​១ សម្រាប់ ភាវី ហើយ​កំពុង​បង្ហាញ​ពី​ភាព​ជោគជ័យ​​លើ​ឆាក​អន្តរជាតិ​ ដោយ​បាន​បង្ហូត​​ទង់ជាតិ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក​​លើក​ទី​១​លើ​ប្រទេស​កីឡា​​ខាង​លើ៕ 

កីឡាករ​កម្ពុជា ស្រួង ភាវី (រូបថត៖ Billiard pictures)

អត្ថបទ៖ ជាន ចាន់រ៉ា