ឡូយ...! ជើង​ខ្លាំង Ninja ក្លាយ​ជា Gamer ដំបូង​ក្នុង​លោក ជាប់​លើ​ក្រប​មុខ​នៃ​ទស្សនាវដ្ដី​ល្បី​ឈ្មោះ

  • 2018-09-20 12:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បោះ​ផ្សាយ​លើ​ទស្សនាវដ្ដី ESPN The Magazine ធ្លាប់​តែ​ជាប់​រូបភាព​កីឡាករ​វាយ​កូន​បាល់ កីឡាករ​បាល់ទាត់​ឬ​បាល់​បោះ ប៉ុន្តែ​ភាគ​ថ្មី​នេះ​ស្តេច​ហ្គេម Esport ឲ្យ​រហស្សនាម Ninja នឹង​ជាប់​លើ​ក្រប​មុខ​ជា​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​អ្នក​លេង​ហ្គេម​ហើយ​ត្រៀម​ដាក់​លក់​លើ​បញ្ជរ​ចាប់​ពី​ថ្ងៃ​ទី ២១ ​កញ្ញា។ នេះ​បើ​យោង​តាម ESPN បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ។

លោក Tyler Blevins ក្រៅ​ពី​ជា​កីឡាករ Esport ឈរ​លើ​កំណត់ត្រា​ពិសេស​នេះ ទៀត​សោត​ក៏​ជា​អ្នក​ផ្សាយ​ផ្ទាល់​លើ Twitch ទី​មួយ​ក្នុង​លោក​រក​បាន Follower ច្រើន​ជាង ១០ លាន​នាក់ តាម​រយៈ​ការ​លេង​ហ្គេម Fortnite ជាមួយ​អ្នក Rap ល្បី​ឈ្មោះ​ហៅ Drake។ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ បុរស​សញ្ជាតិ​អាមេរិក​ក៏​ជាប់​ក្នុង​បញ្ជី​បុគ្គល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ទាំង ១០០ លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ពី Time។

រំឭក​ថា​ការ​ប្រកួត Esport កាន់​តែ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​នា​ឆ្នាំ ២០១៨ ដោយ​តាម​ការ​រំពឹង​ទុក​ចំណូល​នឹង​មាន​ការ​កើន​ឡើង​ដល់ ៩០០ លាន​ដុល្លារ ។ មិន​ខុស​អ្វី​ពី​ក្រុមហ៊ុន Epic Games អ្នក​ផលិត Fortnite ក៏​ធ្លាប់​បង្ហើប​ថា​នឹង​ត្រៀម​ប្រាក់​រង្វាន់ ១០០ លាន​ដុល្លារ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​របស់​ខ្លួន​អំឡុង​រដូវ​កាល ២០១៨/១៩។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Cnet   ប្រែ​សម្រួល៖ កៅ រក្សា