Mane ត្រូវ​បាន​សង្កេត​ឃើញ​ថា ចូល​ចិត្ត​ធ្វើ​ត្រាប់​អបអរ​តាម Firmino

  • 2018-09-20 14:56:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Sadio Mane ត្រូវ​បាន​សង្កេត​​ឃើញ​ថា ចូល​ចិត្ត​ធ្វើ​ត្រាប់​ការ​អបអរ​ក្រោយ​ការ​ស៊ុត​បញ្ចូល​ទី តាម​មិត្ត​រួម​ក្រុម Roberto Firmino។

កីឡាករ​ប្រយុទ្ធ Liverpool ​ទាំង​ពីរ ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​លើក​ឡើង​ថា លេង​ត្រូវ​ជើង​គ្នា​បាន​ល្អ។ ទោះ​ជា​យ៉ាង​ណា នៅពេលខ្លះ Mane បាន​ធ្វើ​ត្រាប់​ការ​អបអរ​តាម​ Firmino នៅ​ពេល​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ទាំង​ពីរ​ស៊ុត​ទី​ម្ដងៗ។

ការណ៍​នេះ​ហើយ​ ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ Copa90កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ បាន​ចោទ​ជា​សំណួរ​ទាក់ទង​រឿង​ហ្នឹងទៅកាន់ Mane។ កីឡាករសេណេហ្គាល់ បាន​លើក​ឡើង​យ៉ាង​ខ្លី​ថា ខ្លួន​មិន​បាន​ធ្វើ​ត្រាប់​តាម Firmino ទេ គឺ Firmino ទៅ​វិញ​ទេ ដែល​ធ្វើ​ត្រាប់​តាម​ខ្លួន។

កាល​ពី​រដូវ​កាល​មុន Mane និង Firmino បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ។ ខ្សែ​ស្លាប​សេណេហ្គាល់​ស៊ុត​ចូល​ ២០ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៤៤ លើក ខណៈ​កីឡាករ​ប្រេស៊ីល​ស៊ុត ២៧ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៥៤ ប្រកួត៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី