ស្ងាត់ជិត១ឆ្នាំ រុន ស៊ីរ៉ា ត្រឡប់មកវិញជាមួយបទ «អ្នកចាញ់» លើកទឹកចិត្តអ្នកស្រលាញ់គេតែម្នាក់ឯង​

  • 2018-09-21 08:38:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ងាត់បាត់សំឡេង តារាចម្រៀង Original Song រុន ស៊ីរ៉ា ជិត១ឆ្នាំ ដោយសាររវល់ក្នុងការសិក្សា និង​សំងំ​សរសេរ​បទ​ចម្រៀង​ថ្មីៗ។ ពេលនេះ បទ «អ្នកចាញ់» ក៏​បាន​ចេញ​ផ្សាយ​នៅលើ page ផ្លូវការ​របស់ រុន ស៊ីរ៉ា ជាមួយ​អត្ថន័យ​លួង​ចិត្ត​ខ្លួន​ឯង​ជា​ថ្មី​ ដើម្បី​ឱ្យ​បាត់​ខូច​ចិត្ត​បើ​ស្រលាញ់​ចំ​មនុស្ស​ម្នាក់​តែ​ម្នាក់​ឯង​។

រូបភាព រុន ស៊ីរ៉ា

ស៊ី រ៉ា បាន​ប្រាប់​ថា នេះ​ជា​បទ​ចម្រៀង​ដែល​រូប​នាង​បាន​តែង​ជូន​មិត្តភ័ក្ដិ​ម្នាក់​ដែល​មក​យំ​ប្រាប់​នាង​ម្នាក់ឯង​អំពី​ការ​បាត់បង់​ស្នេហា​ជាមួយ​បុរស​ម្នាក់​ដែល​រូប​នាង​ស្រលាញ់ និង​យក​ចិត្ត​ទុក​ដាក់ ​តែ​ទង្វើ​ល្អ​របស់​នាង​មិន​បាន​ផ្លាស់​ប្ដូរ​បុរស​ម្នាក់​នោះ​ឱ្យ​ត្រឡប់​មក​ស្រលាញ់​នាង​វិញ​នោះ​ទេ​។ ដូចនេះ​ហើយ​ ស៊ីរ៉ា មាន​តែ​លួង​មិត្ត​សំណព្វ​ចិត្ត​ថា ឱ្យ​គេ​ទៅ​ចុះ​ ហើយ​សុខ​ចិត្ត​ធ្វើ​ជា​អ្នក​ចាញ់​ក៏​បាន​ ដើម្បី​ស្វែង​រក​អត្ថន័យ​ជីវិត​ថ្មី​។

រូបភាព រុន ស៊ីរ៉ា

ជាមួយ​បទ​ចម្រៀង​ថ្មី​នេះ​ជា​ការ​ប្រកាស​ត្រឡប់​មក​វិញ​នូវ​សំឡេង​តារា​ចម្រៀង​មុខ​ស្ងួន រុន ស៊ីរ៉ា ផង​ដែរ​ជាមួយ អាល់ប៊ុម​ថ្មី​មួយ​ដែល​រូប​នាង​កំពុង​រៀបចំ។ ស៊ីរ៉ា បន្តថា៖ «ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ​នឹក​ដល់​ប្រិយមិត្ត អ្នក​គាំទ្រ​ខ្លាំង​ណាស់​ដែរ​ព្រោះ ខាន​បង្ហាញ​បទ​ចម្រៀង​ថ្មី​ ព្រោះ​តែ​រវល់​នឹង​ការ​បញ្ចប់​ឆ្នាំ​សិក្សា​ថ្មីៗ​»៕

ចង់ដឹងថាបទ «អ្នកចាញ់» មានអត្ថន័យចាក់ដោត និងលើកទឹកចិត្តយ៉ាងណា តោះទស្សនាវីដេអូ ចម្រៀងខាងក្រោម៖

អត្ថបទ៖ Sunny