ហេតុផល ៥ យ៉ាង​អ្នក​មិន​គួរ​ចាយ​លុយ​ទិញ​កាស​អន់ គ្មាន​ប្រភព​​ច្បាស់​លាស់

  • 2018-09-22 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាស​ដាក់​លក់​លើ​ទីផ្សារ​មាន​ច្រើន​សណ្ឋាន រចនា​បែប​ប្លែក​មាន​ពណ៌​ចម្រុះ បូក​ផ្សំ​នឹង​តម្លៃ​ធូរ ងាយស្រួល​នឹង​ចាប់អារម្មណ៍​ចង់​ទិញ​ប្រើប្រាស់​។ ប៉ុន្តែ​បើ​ក្រឡេក​មើល​មួយ​ជ្រុង​ទៀត កាស​មាន​គុណភាព​ល្អ តម្លៃ​ថ្លៃ​បន្តិច ប្រើ​បាន​យូរ ផ្តល់​សំឡេង​ល្អ និង​ភាគច្រើន​បាន​គិតគូរ​ពី​ការ​ការពារ​ត្រចៀក​។ 

១) រលក​សំឡេង​មាន​លម្អៀង​

បើ​តាម​អ្នក​ជំនាញ​ផ្នែក​ត្រចៀក សំឡេង​មិន​គួរ​លើស​ពី ៥៥ ទៅ ៦៥ dBHL នោះ​ឡើយ ដើម្បី​ការពារ​ការ​ស្តាប់​។ ដោយសារ​រលក​សំឡេង​មាន​លម្អៀង មាន​ក្នុង​កាស​ដាក់​លក់​លើ​ទីផ្សារ​មួយ​ចំនួន អ្នក​ប្រហែល​ត្រូវ​បង្កើន​សំឡេង​លើ​ស​ពី​ការ​ណែនាំ​។ សំឡេង​កាន់តែ​លឺ ការ​ស្តាប់​កាន់​តែ​ថយ​សមត្ថភាព។ 

២) មិន​ត្រូវ​សណ្ឋាន​ត្រចៀក​

កាស​រចនា​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ អាច​ពិបាក​ដាក់​ត្រូវ​ត្រចៀក​ស្តាប់​បាន​ស្រួល ដែល​ជំរុញ​ឲ្យ​អ្នក​ត្រូវការ​រុញ​កាស​ចូល​ត្រចៀក​បន្ថែម ឬ​បង្កើន​សំឡេង​អស់​ៗដើម្បី​ឲ្យ​ស្រួល​ស្តាប់ ប៉ុន្តែ​នេះ អាច​បន្ថយ​សមត្ថភាព​ការ​ស្តាប់ ក្នុង​រយៈពេល​យូរ​បាន​។

៣) មិន​មាន​មុខងារ​បន្ថយ​សំឡេង​រំខាន​

កាស​មិន​សូវ​មាន​គុណភាព ភាគច្រើន​មិន​មាន​មុខងារ​បន្ថយ​សំឡេង​រំខាន​ពី​ខាងក្រៅ​នោះ​ទេ សម្រាប់​ផ្តល់​ផាសុកភាព​ក្នុង​ការ​ស្តាប់​។ កាស​ប្រភេទ​នេះ អាច​បង្ក​គ្រោះថ្នាក់​បាន ពេល​ប្រើ​អំឡុង​ពេល​ដើរ​តាម​ដងផ្លូវ ឬ​បញ្ជា​ម៉ាស៊ីន​។ 

៤) បណ្តាល​ឲ្យ​វិល​មុខ​

សំឡេង​ខ្ទរ​នៃ​តន្ត្រី​លឺ​ខ្លាំង​ៗពី​កាស អាច​ដាក់​សំពាធ​ដល់​ត្រចៀក ធ្វើ​ឲ្យ​អ្នក​ពេល​ខ្លះ វិល​មុខ​បាន​។ 

៥) សំឡេង​មិន​ស្មើ​

កាស​លើ​ទីផ្សារ​មួយ​ចំនួន មិន​បញ្ចេញ​សំឡេង​ស្មើ​គ្នា​នោះ​ទេ​ទៅ​តាម​កម្រិត​សំឡេង​បាន​កំណត់ ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ស្តាប់​បាន​។ 

បើ​អាច​គួរ​ទិញ​កាស​មាន​គុណភាព​ល្អ ត្បិត​មាន​តម្លៃ​ថ្លៃ​បន្តិច ប៉ុន្តែ​ក៏​ផ្តល់​ប្រយោជន៍​ច្រើន​ដែរ ក្នុង​រយៈពេល​វែង​។ មួយ​វិញ​ទៀត បើ​តាម​ការ​ណែនាំ​ពី WHO ការ​ស្តាប់​សំឡេង​តាម​ទូរសព្ទ រយៈពេល​ច្រើន​បំផុត​ ១ម៉ោង ក្នុង​មួយថ្ងៃ ក្នុង​កម្រិត​សំឡេង ៦០ Decibels៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.standardmedia.co.ke/evewoman/article/2001270282/five-reasons-you-should-not-buy-cheap-roadside-earphones

អត្ថបទ៖ ប៊ុនធឿន