ក្រុមហ៊ុន IT ធំៗ​ ៥០ នៅវៀតណាម រកបាន ១៦​ ពាន់​លាន​ដុល្លារ

  • 2018-09-23 06:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​កម្មវិធី​កុំព្យូទ័រ​វៀតណាម (VINASA) បាន​បង្ហាញ​ថា នៅ​វៀតណាមមាន​ក្រុមហ៊ុន IT ធំៗ​ចំនួន ៥០ និង​​រក​បាន​មាន​ចំនួន ១៦​ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ ២០១៧​ ។

VINASA បញ្ជាក់​បន្ថែម​ថា ក្នុង​ចំណោម​នោះ មាន​ក្រុមហ៊ុន​លំដាប់​ខ្ពស់​ជាង​គេ​ចំនួន ១០ ដែល​មាន​សមត្ថភាព​តាម​ទាន់​ឧស្សាហកម្ម​បច្ចេកវិទ្យា 4.0 ដូចជា​ក្រុមហ៊ុន Deha Vietnam, FPT, Misa, Sao Bac Dau, Viettel, V-Next Software, Novaon, VNG, VNPay និង​ក្រុមហ៊ុន Nash Tech។

ប្រភព​ដដែល​នេះ បន្ត​ថា ក្រុមហ៊ុន IT ល្បីៗ​នៅ​វៀតណាម​ចំនួន ៥៣ មាន​បុគ្គលិក​ធ្វើការ​ចំនួន​ជាង ៩​ ម៉ឺន​នាក់ ស្មើ​នឹង ២២,៩% នៃ​ធនធាន​មនុស្ស​សរុប​នៅ​ក្នុង​វិស័យ IT ទូទាំង​ប្រទេស។

គួរ​បញ្ជាក់​ផង​ដែរ​ថា វៀតណាម​ជាមួយ​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រជាជាតិ​ ៣ នៅ​អាស៊ាន ដែល​នឹង​ប្រឈម​មុខ បាត់បង់​ការងារ ​ដោយ​បច្ចេកវិទ្យា AI។ គេ​ព្យាករណ៍​ថា ឆ្នាំ​ ២០២៨ វៀតណាម​ នឹង​បាត់​បង់​ការងារ ៧,៥ លានកន្លែង​ស្មើ ១៣,៨ ភាគរយ នៃ​កម្លាំងការងារសរុប៕

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ