មិន​ធម្មតា! សហគ្រិន ២០​រូប​ទាំងខ្មែរ-បរទេស ទទួល​បាន​ពាន​ឆ្នើម​មិន​ធ្លាប់​មាន​ក្នុង​ឆ្នាំ ២០១៨​

  • 2018-09-23 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហគ្រិន​ចំនួន​២០​រូប ទទួល​ពាន​រង្វាន់ ក្នុងកម្មវិធី​ប្រគល់​ពាន​រង្វាន់​ជូន​សហគ្រាស​ជោគជ័យ​ក្នុង​វេទិកា​រង្វាន់​ Brands កម្ពុជា ឆ្នាំ​២០១៨ (Cambodia Successful Brand Awards 2018) កាល​ពី​យប់ថ្ងៃ សុក្រ នៅ​សណ្ឋាគារ Sofitel ភ្នំពេញ។

កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ រៀប​ចំ​ដោយ​ ក្រុមហ៊ុន​ Brands Alliance ដើម្បី​ទទួល​ស្គាល់​ និង​ប្រគល់​ជូន​​ពាន​រង្វាន់​ឆ្នើម​ប្រចាំ​ឆ្នាំ​ ២០១៨ ដល់​សហគ្រាស​ ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ខ្លួន។ ក្នុង​នោះ​សហគ្រិន​ទាំង ២០រូប​ទទួល​រង្វាន់ពីវត្តមាន​ដ៏​ខ្ពង់ខ្ពស់របស់​លោក​ជំទាវ​កិត្តិសង្ហហបណ្ឌិត ​ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី។

ជាមួយ​គ្នា​នេះ​សហស្ថាបនិក រ៉ាយ អេនអុង បាន​ឱ្យ​ដឹង​ថា អាជីវកម្ម​ជោគជ័យ​មាន​ន័យ​ថា ក្រុមហ៊ុន​ ឬ​បុគ្គល​ដែល​ជា​ម្ចាស់​ទទួល​បាន​ប្រាក់​ចំណេញ ចំណែក​បុគ្គលិក​ទាំង​អស់​រីករាយ ដោយ​ទទួល​ប្រាក់​បៀវត្ស​ កម្រៃ និង​បណ្តាញ​សុវត្តិភាព​នានា។ លើស​ពី​នេះ ក្រុម​ហ៊ុន​ត្រូវ​តែ​មាន​ការ​ទទួល​ស្គាល់​ តាម​រយៈ​សកម្មភាព​ ដែល​បម្រើ​ដល់​វិស័យ​មនុស្ស​ធម៌​ និង​សង្គម​កិច្ច​ផងដែរ។

សហស្ថាបនិក​បាន​បន្ត​ទៀត​ថា តាម​រយៈ​ការ​បង្កើត​ពាន​រង្វាន់ ដែល​មាន​កិត្យានុភាព​នេះ ក្រុមហ៊ុន Brands Alliance បាន​បង្កើត​បណ្តាញ​ទំនាក់ទំនង ល្អ​មួយ ដល់​ក្រុមហ៊ុន​ នានាទូទាំង​ពិភពលោក​ និង​នាំ​មក​នូវ​ការ​ចាប់​ងារម្មណ៍​បន្ថែម នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ និង​ក្នុង​ប្រទេស​ផង​ដែរ។ម្យ៉ាង​ទៀត​ពាន​រង្វាន់​នេះ ក៏​ផ្តល់​ជូន​សហគ្រិន​នូវ​អត្ថប្រយោជន៍​ ជា​ច្រើន​ដូចជា​ ការ​ទទួល​ស្គាល់​ ការគាំទ្រ​ និង​ការ​កើន​ឡើង​នៃ​អតិថិជន​ក្នុង​ទីផ្សារ​ជា​ដើម។

ក្នុង​ឱកាស​ប្រគល់​ពាន​រង្វាន់​នោះដែរ​លោក ជំទាវកត្តិសង្ហហបណ្ឌិត ម៉ែន សំអន មាន​ប្រសាសន៍​បន្ថែម​ពី​លើ​ សហស្ថាបនិក​ខាង​លើ​ថា សម្រាប់​វេទិកា ​ដែល​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​សុក្រ​នោះ វា​អាច​ជា​គម្រូ​ល្អ មួយ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ ដែល​ជា​កម្លាំង​ចិត្ត​ និង​ធ្វើ​ជា​​ឧទាហរណ៍​មួយ​ ជំរុញ​ឱ្យ​សហគ្រិន​ជំនាន់​ក្រោយ​មាន​សក្តានុពល​ និង​ខិតខំ​ប្រឹងប្រែង​នៅ​លើ​ផ្លូវ​ដូចគ្នា​ ដែល​បាន​បង្ហាញ​​កាល​ពី​យប់​​ថ្ងៃ​សុក្រ និង​សម្រាប់​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​សហគ្រិន​ភាព​របស់​ពួក​គេ៕

តាម​ដាន​សកម្ម​ភាព​សហគ្រិន​ទាំង​២០​ខាងក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា