Pogba គិត​ថា​ Man Utd គួរ​មាន​ទម្រង់​លេង​បែប​ប្រយុទ្ធ ពេលលេងនៅ Old Trafford

  • 2018-09-24 12:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​នៅ​ Old Trafford ជា​មួយ​ក្លឹប​ Wolverhampton Wanderers កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ខ្សែ​បម្រើ​​ Paul Pogba គិត​ថា ក្លឹប​គួរ​តែ​លេង​បែប​ប្រយុទ្ធពេលលេងនៅ Old Trafford។

Pogba បាន​និយាយ​ប្រាប់​អ្នក​កា​សែត​ថា​៖ "ពួក​យើង​(Manchester United) គួរ​តែ​លេង​ឲ្យ​ល្អ​ជាង​នេះ​។ នៅ​ក្នុង​ដី​អញ្ចឹង​ យើង​គួរ​តែ​ប្រយុទ្ធ​ឲ្យ​ខ្លាំង​ជាង​នេះ​ ព្រោះ​ក្រុម​ដទៃ​ទៀត​នឹង​ខ្លាច​ពេល​ដែល​យើង​សម្រុក​"។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​បន្ត​ថា​៖ "វា​ជា​កំហុស​របស់​ពួក​យើង​នៅ​ថ្ងៃ​ប្រកួត​នោះ។ យើង​លេង​បាន​បី​ប្រកួត​ក្នុង​ដី​ ប៉ុន្តែ​បាន​តែ​ ៤​ពិន្ទុ​។ ចំនួន​ពិន្ទុ​បែប​នេះ​មិន​គ្រប់​គ្រាន់​ឡើយ​សម្រាប់​យើង"។

កាល​ពី​ប្រកួត​ចុង​សប្ដាហ៍​កន្លង​ទៅ Manchester United បាន​លេង​បាន​ត្រឹម​ស្មើ​ ១ ទល់​នឹង ១ ជាមួយ​ក្លឹប Wolverhampton Wanderers។

បិសាច​ក្រហម​កំពុង​ឈរ​នៅ​លេខ​៧​ដោយ​មាន​១០​ពិន្ទុ​ក្នុង​ដៃ​ ខណៈ​ក្លឹប Liverpool នៅ​ឈរ​លើ​កំពូល​តារាង​មាន​ ១៨ ពិន្ទុ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី