នឹង​មាន​វត្តមាន​ពាន​រង្វាន់​សម្រាប់​កីឡាករ​វ័យ​ក្រោម២១ ឆ្នាំល្អ​បំផុត នៅ​ឆ្នាំ​នេះ

  • 2018-09-24 13:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពានរង្វាន់​កីឡាករ​វ័យ​ក្រោយ ២១ ឆ្នាំ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ នឹង​ត្រូវ​បាន​ដាក់​ចេញ​ក្នុង​ឆ្នាំ​នេះ។

ពាន​រង្វាន់​មួយ​នេះ មាន​ឈ្មោះ​ថា The Kopa Trophy។ បុគ្គល​ដែល​ជ្រើស​រើស​កីឡាករ​ឲ្យ​ឈ្នះ​ពាន​មួយ​នេះ គឺ​បណ្ដា​កីឡាករ និង​អតីត​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ Ballon D'or។ នេះ​មាន​ន័យ​ថា​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo, Lionel Messi ព្រម​ទាំង​អតីត​កីឡាករ​ល្បីៗ​ដូច​ជា Zinedine Zidane និង Ronaldinho ជា​ដើម​សុទ្ធ​តែ​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​។

បេក្ខភាព​ ៣០ រូប​សម្រាប់​ប្រជែង​ពាន​មួយ​នេះ​នឹង​ត្រូវ​បាន​ទម្លាយ​នៅ​ថ្ងៃ​ទី ៨ ខែ​តុលា​ខាង​មុខ ខណៈ​លទ្ធផល​នៃ​អ្នក​ឈ្នះ នឹង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ៣ ធ្នូ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ The Sun ដោយ​ផ្អែក​លើ​ការ​ឈ្នះ​ពាន​ និង​ទម្រង់​លេង ខ្សែ​ប្រយុទ្ធ​វ័យ​ ១៩ ឆ្នាំ Kylian Mbappe កំពុង​ស្ថិត​នៅ​ជួរ​មុខ​ក្នុង​ការ​ឈ្នះ​ពាន​ខាង​លើ។

ក្រៅ​ពី​ពាន​រង្វាន់ The Kopa Trophy ឆ្នាំ​នេះ ក៏​នឹង​មាន​ផង​ដែរ​នូវ​ពាន​រង្វាន់ Ballon D'or សម្រាប់​កីឡាការនី​បាល់ទាត់​នៅ​ឆ្នាំ​នេះ៕

ប្រភព៖ The Sun | Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី