ទីបំផុត Modric បានក្លាយជាម្ចាស់ពាន FIFA Best Award

  • 2018-09-24 20:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luka Modric បានក្លាយជាម្ចាស់ពានកីឡាករបាល់ទាត់ឆ្នើមរបស់ពិភពលោក FIFA Best នៅក្នុងពិធីប្រគល់ពាន FIFA Football Awards ដែលធ្វើឡើងនៅ Royal Festival Hall ស្ថិតក្នុងទីក្រុងឡុង ប្រទេសអង់គ្លេសនាមុននេះបន្ដិច។

ខ្សែបម្រើសញ្ជាតិក្រូអាតបានផ្ដួលគូប្រជែង២រូបផ្សេងទៀតនៅជុំចុងក្រោយពានរង្វាន់នេះមានដូចជាម្ចាស់ពានចាស់ Ronaldo និងខ្សែប្រយុទ្ធ Mohamed Salah របស់ Liverpool។ រយ:ពេល១០ឆ្នាំចុងក្រោយ Messi និង Ronaldo បានបណ្ដាក់គ្នាលើកពានឥតដាច់ដោយឈ្នះម្នាក់៥ដង។

ចាប់តាំងពីឆ្នាំ២០០៨មក Messi បានឈរលេខ១ ចំនួន៥ដងនិង Ronaldo ឈរលេខ២ចំនួន ៥ដង ហើយ Ronaldo ធ្លាប់ឈរលេខ១ ចំនួន៥ដង និង Messi ឈរលេខ២ ចំនួន៥ដងវិញ។ នេះគឺជាលើកដំបូងដែល Messi គ្មានឈ្មោះក្នុងពានដ៏ធំរបស់Fifa។

Modric គឺជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ World Cup បានឈ្នះបាល់មាសក្រោយនាំក្រូអាតបានលេខ២ពិភពលោក ហើយកាលពីខែមុនរូបគេក៏ទើបក្រសោបពានកីឡាករឆ្នើមរបស់ទ្វីបអឺរ៉ុបក្ដៅៗដែរ៕

ប្រភព៖ FIFA   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី