បាល់ចូលទី Everton របស់ Salah ឈ្នះពាន FIFA Puskas

  • 2018-09-24 21:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់បាល់ញាក់ខ្សែការពារ និងទាត់បំប៉ោងបញ្ចូលទី Everton របស់ Mohamed Salah បានឈ្នះពានគ្រាប់បាល់ល្អបំផុតរបស់ពិភពលោក FIFA Puskas ឆ្នាំ២០១៨។

ខ្សែប្រយុទ្ធឆ្នើមរបស់ Liverpool បានយកឈ្នះបាល់ល្អៗជាច្រើនដូចជាបាល់ស៊ីហ្សូទាំងពីររបស់ Gareth Bale និង Cristiano Ronaldo នៅ Champions League ជាដើម។ ភ្លាមៗក្រោយឈ្នះពាន Liverpool បានបង្ហោះអបអរកីឡាកររបស់ខ្លួនពីជោគជ័យនេះលើបណ្ដាញសង្គមរបស់ខ្លួន។

និយាយទៅកាន់កម្មវិធី Salah បានថ្លែងថា: "ខ្ញុំពិតជារីករាយ និងមានមោទនភាពខ្លាំងបំផុតដែលឈ្នះពាននេះ។ ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានបោះឆ្នោតគាំទ្រ"។

គួរបញ្ជាក់ថាសំឡេងគាំទ្រ Salah មានចំនួន៣៨ភាគរយ ស្មើនឹងមនុស្ស៥សែននាក់បោះឆ្នោតឲ្យរូបគេឈ្នះ ពាន Puskas៕

ប្រភព៖ FIFA   ប្រែ​សម្រួល៖ វីរ័ត្ន