ក្រែង​ចង់​រៀបតាម មក​ដឹង​តម្លៃ​សរុប​ច្បាស់​ៗ និង​តម្លៃ​គ្រឿង​តុបតែង​ទាំង​អស់ បន្ទប់​គេង​ប្រណិត​​របស់​ លី ឧត្តម

  • 2018-11-30 11:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង លី ឧត្តម បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​បើកភ្នែក​ធំៗ ក្រោយ​បញ្ចេញ​ទិដ្ឋភាព​បន្ទប់​គេង​ប្រណិត​ដូច​បន្ទប់​អភិជន ហើយ​មក​ដល់​ពេល​នេះ តារា​ប្រុស​ បាន​ឆ្លើយ​តប ដោយ​ប្រាប់​ទាំង​អស់​ពី​តម្លៃ​សរុប និង​តម្លៃ​គ្រឿង​តុបតែង​ទាំង​អស់ សុទ្ធ​តែ​ថ្លៃ​ៗ។

តាម​តារា​ប្រុស​មាន​មុខ​មាត់​ស្រដៀង​ទៅ​សេដ្ឋី​អារ៉ាប់ បន្ទប់​គេង​ពណ៌មាស​ឆ្អិនឆ្អៅ​របស់​លោក ត្រូវ​បាន​រចនា និង​តុប​តែង​អស់​តម្លៃ​សរុប​ប្រមាណ​ជាង ៣០០០​ដុល្លារ​អាមេរិក។ តម្លៃ​នេះ ម្ចាស់​បន្ទប់​ប្រាប់​ថា ជា​តម្លៃ Discount ពិសេស​របស់​ហាង​ដែល​លោក​បាន​ជ្រើស​រើស​ប៉ុណ្ណោះ។

" Discount 50% ទេ​ណា​បង ម្ចាស់​ហាង​គាត់​បញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​ខ្ញុំ បើ​មិន​អីចឹង​អស់​ច្រើន​ណាស់ ព្រោះ​សុទ្ធ​តែ​ថ្លៃៗ"។ ឧត្តម ថ្លែង។

បន្ទប់​គេង​ខាង​លើ​នេះ ទើប​តែ​ត្រូវ​បាន​រៀប​ចំ​រចនា​ហើយ​ប្រមាណ​ជា ២ខែ​នេះ​ប៉ុណ្ណោះ។ វិល​ទៅ​គ្រឿង​តុប​តែង​ទាំង​អស់​ដែល​មាន​បន្ទប់​វិញ មាន​តម្លៃ​ដោយឡែក​ៗ​គ្នា៖

១.វំាងនន តម្លៃ ៥៥០​ ដុល្លារ​អាមេរិក

២.គ្រែ​គេង ២ ២០០​ ដុល្លារ​អាមេរិក

៣.ទូ​សម្អាង ៨០០ ដុល្លារ​អាមេរិក

៤.ទូ​សំលៀកបំពាក់ ១ ៧០០ ដុល្លារ​អាមេរិក

៥.តុ​ក្បាល​គ្រែ ១គូ ១៥០​ ដុល្លារ​អាមេរិក

៦.រូបថត ៣សន្លឹក​ធំៗ តម្លៃ ១៥០​ ដុល្លារ​អាមេរិក

៧.ក្រដាស​បិត​ជញ្ជាំង ៤៩០ ដុល្លារ​អាមេរិក

ឥឡូវ​មើល​ទាំង​អស់​គ្នា​ពេញ​ភ្នែក​ទេ...មាន​លទ្ធភាព​អាច​សាក​ល្បង?

រូបភាព៖ ផ្ដល់​ដោយ លី ឧត្តម

អត្ថបទ៖ ទារិកា