Ramos គិត​ថា នរណា​សម​នឹង​ឈ្នះ​ Ballon D'or ជាង​គេ​ឆ្នាំ​នេះ?

  • 2018-09-25 11:15:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Sergio Ramos ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា Luka Modric គួរ​តែ​ឈ្នះ​ពាន​រង្វាន់ Ballon D'or ឆ្នាំ​នេះ។

កីឡាករ Ramos បាន​និយាយ​៖ "បើ​និយាយ​អំពី​កម្រិត​ទម្រង់​លេង​របស់​កីឡាករ​ ទាំង Lionel Messi, Cristiano Ronaldo និង Luka Modric សុទ្ធ​តែ​សម​នឹង​ឈ្នះ"។

ខ្សែ​ការពារ​ដដែល​បាន​បន្ត៖ "ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ដែល Messi ឈ្នះ​ពាន​មួយ​នេះ ខណៈ​ពេល​ដែល Andres Iniesta ឬ Xavi ក៏​សម​នឹង​ឈ្នះ​ពាន​ហ្នឹង​ដែរ ដូច្នេះ​ខ្ញុំ​គិត​ថា លើក​នេះ Ballon D'or សម​ដែល​បាន​ទៅ​ Luka Modric"។ Ramos លើក​ឈ្មោះ Iniesta និង Xavi ព្រោះ​កីឡាករ​ចង់​សំដៅ​ទៅ​លើ​ពាន​រង្វាន់ Ballon D'or ​ឆ្នាំ ២០១០។ នៅ​ពេល​នោះ មាន​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា Xavi ឬ Iniesta គួរ​តែ​បាន​ឈ្នះ​ពាន​មួយ​នេះ ព្រោះ​ពួក​គេ​បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ។ ទោះ​ជា​យ៉ាង​ណា Messi ទៅ​វិញ​ទេ​ ដែល​បាន​ឈ្នះ​ពាន​មួយ​នេះ កាល​ពី​ឆ្នាំ​នោះ។

សូម​បញ្ជាក់​ផង​ដែរ ឆ្នាំ ២០១៨ អាច​និយាយ​បាន​ថា​ជា​ឆ្នាំ​ជោគ​ជ័យ​មួយ​សម្រាប់​អាជីព​ Modric។ កីឡាករ​បាន​ឈ្នះ Champions League, ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ World Cup, ប្រចាំ​ទ្វីប​អឺរ៉ុប និង​ប្រចាំ​ពិភពលោក (ក្នុងក្របខ័ណ្ឌ FIFA)។

បេក្ខភាព ៣០​រូប សម្រាប់​ប្រជែង​ពាន Ballon D'or នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ៨ តុលា​ខាង​មុខ ហើយ​អ្នក​ឈ្នះ​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ៣ ធ្នូ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី