បើក​លឿន​កប់​ពេក Aubameyang រង​ការ​ពិន័យ​ធ្ងន់

  • 2018-09-25 13:04:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang រង​ការ​ផាក​ពិន័យ​ជា​ប្រាក់ និង​ដក​ពិន្ទុ​ប័ណ្ណ​បើក​បរ ក្រោយ​ត្រូវ​បាន​ប្រទះ​ឃើញ​បើក​បរ​លើស​ល្បឿន​កំណត់។

កាល​ពី​ម្សិលមិញ កីឡាករ Aubameyang ត្រូវ​បាន​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន ១២៥០ ផោន (ជិត ១៧០០ ដុល្លារ​សហរដ្ឋអាមេរិក) និង​ដកដល់ទៅ ៦ ពិន្ទុ​ក្នុង​ប័ណ្ណ​បើក​បរ ក្រោយ​កាមេរ៉ា​នៅ​តាម​ផ្លូវ​នៅ​អង់គ្លេស​បាន​ធ្វើ​ការ​ថត​ចាប់​បាន ខ្សែ​ប្រយុទ្ធ​បាន​បើក​បរ​ឡាន​ប្រភេទ Lamborghini ក្នុង​ល្បឿន​ដល់​ទៅ​ជិត ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

មេធាវី​របស់​កីឡាករ Aubameyang លោក Robert Morris បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​បាន​សុំទោស​ហើយ​ទទួល​ស្គាល់​ថា​ពិត​ជា​បាន​បើក​លឿន​មែន។ កីឡាករ​បានព្រម​ទទួល​ការពិន័យ​ដោយ​ឥត​មានតវ៉ាអ្វីទាំងអស់។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Sun ឡាន Lamborghini ដែល​ Aubameyang ប្រើ​ប្រាស់​នោះ មាន​តម្លៃ​ជាង ២៧ ម៉ឺន​ផោន (ជិត ៣៦ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម