ពិធី​បើក​​កីឡា​ឆ្នេរខ្សាច់​អាស៊ី នៅ​ថៃ​យប់​មិញ​​​ឡើង​កក្រើក ភូកេត

  • 2014-11-15 17:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​លើ​ឆ្នេរខ្សាច់​តំបន់​អាស៊ី (Asian Beach Games) លើក​ទី៤ ដែល​រៀបចំ​នៅ​ខេត្ត​ភូកេត ប្រទេស​ថៃ បាន​បើក​ជា​ផ្លូវការ​ហើយ​នៅ​យប់​ថ្ងៃ​ទី ១៤ វិច្ឆិកា ម្សិលមិញ​នេះ​ ដោយ​មាន​អត្តពលិក និង អ្នក​ដឹកនាំ​ក្រុម​​ប្រមាណ ជា ២៧០០ នាក់​មក​ពី​​ប្រទេស​ជា​ច្រើន​ក្នុង​ទ្វីប​អាស៊ី។

 

 

 

សម្រាប់​កម្ពុជា បាន​បញ្ជូន​​អត្តពលិក​ចំនួន ៨ នាក់​លើ​ប្រភេទ​វិញ្ញាសា ចំបាប់, បាល់ទះ​លើ​ឆ្នេរខ្សាច់ និង Foot-Volley។

 

 

តាម​គម្រោង​ Asian Beach Games 2014 ដាក់​វិញ្ញាសា ១៦៩ ប្រភេទ ក្នុង​ចំណោម ២៦ កីឡា​ផ្សេង​គ្នា​ឱ្យ​ប្រកួត​ប្រជែង ខណៈ​ពិធី​នឹង​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​ ២៣ វិច្ឆិកា ខាង​មុខ៕

 

 

អត្ថបទ​ពាក់ព័ន្ធ៖ កម្ពុជា បញ្ជូន​​កីឡា ៣ ប្រភេទ​ទៅ​ប្រកួត Asian Beach Games 2014 នៅ​ថៃ​

 

អត្ថបទ៖ ម៉ឺន រស្មី