កម្ពុជា បញ្ជូនកីឡា ៣ ប្រភេទទៅប្រកួត Asian Beach Games 2014 នៅថៃ
- 2014-11-10 21:19:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា បញ្ជូនកីឡា ៣ ប្រភេទទៅប្រកួត Asian Beach Games 2014 នៅថៃ
ចន្លោះមិនឃើញ
ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានចុះហត្ថលេខាលើលិខិតឧទ្ទេសនាមមួយកាលពីពេលថ្មីៗ សម្រេចបញ្ជូនកីឡាចំនួន ៣ ប្រភេទទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ីលើកទី ៤ (Asian Beach Games) នៅខេត្តភូកេត ប្រទេសថៃ ចាប់ពីថ្ងៃទី ១៤ ដល់ ២៣ វិច្ឆិកា ឆ្នាំ ២០១៤។ កីឡាទាំង ៣ ប្រភេទមាន ចំបាប់, បាល់ទះលើឆ្នេរខ្សាច់ និង Foot-Volley។
បញ្ជីឈ្មោះថ្នាក់ដឹកនាំ និង កីឡាករដែលចូលរួម | ||
១ | ធិន វិចិត្រ | គ្រូបង្វឹកកីឡាចំបាប់ |
២ | កាង ដែនពិសិដ្ឋ | កីឡាករចំបាប់ |
៣ | ចាប លឿន | កីឡាករចំបាប់ |
៤ | ជុន ធួន | កីឡាករចំបាប់ |
៥ | នី សំណាង | កីឡាការិនីចំបាប់ |
៦ | ជុំ រដ្ឋា | គ្រូបង្វឹកកីឡាបាល់ទះលើឆ្នេរខ្សាច់ |
៧ | លឹម សំអាត | កីឡាករបាល់ទះលើឆ្នេរខ្សាច់ |
៨ | ស៊ឹម ឃ្លោក | កីឡាករបាល់ទះលើឆ្នេរខ្សាច់ |
៩ | ហេង ចាន់ឆាង | គ្រូបង្វឹក Foot-Volley |
១០ | គឹម ហាប់ | កីឡាករ Foot-Volley |
១១ | សេង ខន្តី | កីឡាករ Foot-Volley |
តាមគម្រោង Asian Beach Games 2014មានអត្តពលិកប្រមាណ ២.៦៤៥ នាក់មកពីប្រទេសក្នុងទ្វីបអាស៊ីចំនួន ៤២ ប្រទេស ចូលរួមប្រកួតប្រជែងលើវិញ្ញាសា ១៦៩ ប្រភេទ ក្នុងចំណោម ២៦ កីឡាផ្សេងគ្នា៕
អត្ថបទ៖ ម៉ឺន រស្មី រូបថត៖វេបសាយផ្លូវការ