Angelina Jolie ស្រស់​ស្អាត​ខ្លាំង​ក្នុង​សម្លៀក​បំពាក់មួយឈុត ពេលថត​រឿង​ថ្មី

  • 2018-09-26 03:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Angelina Jolie ត្រូវ​បាន​បង្ហាញ​រូបរាង​ជា​តួអង្គ​ក្នុង​រឿង​ថ្មី "Come Away” ជា​លើក​ដំបូង។

ក្រៅ​ពី​ទទួល​ការ​ស្មុគស្មាញ​ជាមួយ​ការ​ចរចា​គ្នា​រឿង​លែងលះ​រវាង​នាង និង​តារា​សម្ដែង Brad Pitt តារា​ស្រី​រូប​នេះ បាន​ត្រឡប់​ចូល​សិល្បៈ​វិញ ក្រោយ​ប្រទះ​ឃើញ​នាង​ស្លៀកពាក់​ក្នុង​ឈុត​មួយ​ អំឡុងពេល​ថត​ខ្សែ​ភាពយន្ត​ថ្មី​នៅ​ហូលីរូដ កាល​ពី​ថ្ងៃ​ច័ន្ទ ដែល​មើល​ទៅ​ប្លែក និង​ស្រស់​ស្អាត​ជា​ខ្លាំង។

តារា​សម្ដែង Angelina Jolie នឹង​ត្រូវ​ដើរ​តួ​អម​ជាមួយ​តារា​សម្ដែង David Oyelowo ក្នុង​ខ្សែ​ភាពយន្ត​ប្រឌិត​បែប​ផ្សងព្រេង​ថ្មី​នេះ​ ដែល​ជា​រឿង​ដំណើរ​កើត​មុន Alice In Wonderland និង Peter Pan៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា