Man Utd ដាក់​តម្លៃ​ខ្លួន Pogba លើ​២០០​លាន​ផោន ក្រោយ Jose ដក​គេ​ពី​ប្រធាន​ក្រុម​រង

  • 2018-09-26 08:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទំនាក់ទំនង​ប្រេះឆា​ជាមួយ Jose Mourinho  រហូត​ដល់​ដក​ចេញ​ពី​ប្រធាន​ក្រុមរង Manchester United នឹង​ទាមទារ​តម្លៃ​ខ្លួន​លក់​ Paul Pogba ​​លើ​២០០​លាន​ផោន ប្រសិន​ក្លឹប​ណា​ចង់​បាន។

Pogba នៅ​សល់​កុងត្រា​រយៈពេល​៣​ឆ្នាំ​ទៀត​នៅ Old Trafford ដូច្នេះ​បិសាច​ក្រហម​អាច​កំណត់​តម្លៃ​ខ្លួន​ខ្ពស់​លើ​សមាជិក​​ឈ្នះ World Cup ២០១៨ រូប​នេះ។ ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​ពេល​នេះ​​មាន​ចិត្ត​ចង់​ចេញ​ពី​ក្លឹប​នៅ​រដូវ​ក្ដៅ​ក្រោយ ហើយ Barcelona, PSG និង​អតីត​ក្លឹប​របស់​គេ​ Juventus កំពុង​តែ​ប្រជែង​ចង់​បាន។

ប្រភព​ពី​សារព័ត៌មាន​ធំ​ៗ​ចុះ​ផ្សាយ​ថា Pogba បាន​ស្នើ​​ទៅ​កាន់ Mourinho សុំ​ចេញ​ពី​ក្លឹប។ វា​ជា​កត្តា​នាំ​ឲ្យ Jose ដក​គេ​ចេញ​ពី​តំណែង​ប្រធាន​ក្រុម​រង ក្រោម​មូលហេតុ​មិនមែន​ភាព​ទទួល​ខុស​ត្រូវ​ជា​អ្នក​ដឹកនាំ។ ការ​ប្រកួត​ Man Utd ចាញ់ Derby នៅ  Old Trafford យប់​មិញ អតីត​អ្នកចាត់​ការ​​របស់ Real Madrid មិនបាន​ដាក់​ Pogba លេង​ទេ ដោយ​ឲ្យ​អង្គុយ​មើល​នៅ​កៅអី​ខាង​លើ៕ ​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី