ត្រៀម​ខ្លួន​ហើយ​នៅ! មាន​ការ​ប្រកួត PUBG Mobile ឈ្នះ​ប្រាក់​រង្វាន់​សរុប​ដល់ ៦០ មុឺន​ដុល្លារ

  • 2018-09-26 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រលូក​ក្នុង​វិស័យ​ហ្គេម Fortnite ​ជាមួយ​ស្មាតហ្វូន​ជំនាន់​ក្រោយ Galaxy Note 9 ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung ក៏​ទើប​ប្រកាស​ជា​ផ្លូវការ​ពី​កិច្ច​សហការ​ឧបត្ថម្ភ​ធំក្នុងព្រឹត្តិការណ៍​ប្រកួត​ហ្គេម PUBG Mobile លំដាប់​ពិភពលោក។

​ព្រឹត្តិការណ៍ Star Challenge ជា​ការ​ប្រកួត​ដំបូង​បង្អស់​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន Tencent Game និង PUBG Corporation សម្រាប់​ហ្គេមបែប​បាញ់​ប្រហារ PUBG Mobile។ សេចក្ដី​ប្រកាស​បញ្ជាក់​ថា​នឹង​មាន​ការ​ចូលរួម​ពី ៦ តំបន់​ជុំវិញ​ពិភពលោក​ត្រូវ​មក​ប៉ះ​គ្នា​ដើម្បី​រក​ម្ចាស់​ជើង​ឯក ជាមួយ​ប្រាក់​រង្វាន់​សរុប​ដល់​ទៅ ៦០០ ០០០ ដុល្លារ។

ដំណើរការ​ប្រកួត​ចម្រាញ់​យក​ក្រុម​ទាំង ២០ មក​ពី​តំបន់​នីមួយៗ មក​ជម្រុះ​ក្នុង​វគ្គ PUBG Mobile Star Challenge មុន​ឆ្ពោះ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លំដាប់​ពិភពលោក ដោយ​អ្នក​ឈ្នះ​នឹង​បែងចែក​ប្រាក់​រង្វាន់​ដូច​ខាង​ក្រោម៖

  • ម្ចាស់​ជើង​ឯក​ពិភពលោក​វគ្គ​ចុង​ក្រោយ: ២០០ ០០០ ដុល្លារ

  • ម្ចាស់​ជើង​ឯក​រង: ១០០ ០០០ ដុល្លារ

  • តំណែង​លេខ​បី: ៥០ ០០០ ដុល្លារ

  • ម្ចាស់​ជើង​ឯក​ប្រចាំ​តំបន់: ២០ ០០០ ដុល្លារ

  • ម្ចាស់​ជើង​ឯក​រង​ប្រចាំ​តំបន់: ១៥ ០០០ ដុល្លារ

  • តំណែង​លេខ​បី: ១០ ០០០ ដុល្លារ

ការ​រៀប​ចំ​នឹង​ទទួល​សមាជិក​ចូលរួម​ជា​ប្រភេទ Squad ទូទាំង​តំបន់​អឺរ៉ុប អាស៊ី អាមេរិក​ខាង​ជើង អាមេរិក​ខាង​ត្បូង ជប៉ុន/កូរ៉េ និង​ប្រទេស​ចិន ដោយ​ប្រកួត​វគ្គ​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ Dubai នា​ចុង​ឆ្នាំ ២០១៨ ខណៈ​អ្នក​ចូលរួម​ចាំ​បាច់​ត្រូវ​មាន Follower ឬ​អ្នក​គាំទ្រ​យ៉ាង​តិច ១ ពាន់​នាក់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​មួយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា