អ្នកបច្ចេកវិទ្យាខ្មែរ ច្រើនរូបឈ្នះពានពីកម្មវិធី Asean Rice Bowl Startup Awards
- 2018-09-26 06:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបច្ចេកវិទ្យាខ្មែរ ច្រើនរូបឈ្នះពានពីកម្មវិធី Asean Rice Bowl Startup Awards
ចន្លោះមិនឃើញ
បន្ទាប់ពីឆ្លងកាត់ច្រើនដំណាក់កាលមក ពេលនេះកម្មវិធី Asean Rice Bowl Startup Awards ដែលជាកម្មវិធីសម្រាប់ផ្នែក Start up Business ដោយប្រើបច្ចេកវិទ្យា បានរកឃើញនិងប្រកាសលទ្ធផលជាផ្លូវការ អំពីជយលាភីតាមផ្នែកនិមួយៗរួចហើយ កាលពីថ្ងៃទី ២៥ ខែកញ្ញា។
#ជយលាភីកម្មវិធី Asean Rice Bowl Startup Awards ឆ្នាំ 2018 សម្រាប់អ្នកបច្ចេកវិទ្យាមកពីកម្ពុជាមានដូចជា៖
ពាន Best Fintech and Startup Of The Year បានទៅលើក្រុមហ៊ុន Morakot Technology
ពាន Best Newcomer បានទៅលើកុំព្យូទ័រគម្ពីរ (Kompi)
ពាន Founder Of The Year បានទៅលើលោក ធុល រិទ្ធី ស្ថាបនិកកុំព្យូទ័រគម្ពីរ
ពាន People’s Choice បានទៅលើ The Desk Coworking Space ជាកន្លែងធ្វើការរួមដែលបង្កើតក្នុងឆ្នាំ២០១៧ សម្រាប់អ្នកធ្វើការឯករាជ្យ សហគ្រិន ឬអ្នកទើបចាប់ផ្តើមអាជីវកម្ម ដែលមានតម្រូវការក្នុងការប្រើប្រាស់ការិយាល័យធ្វើការ។
ពាន Best Accelerator Or Incubator Program & Best Ecosystem Initiative បានទៅលើ Impact HUB Phnom Penh
ពាន Best Business Automation Tool បានទៅលើក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យា Biz Solution Co. Ltd
ពាន Best Coworking Space បានទៅលើ Emerald HUB Coworking Space ដែលជាកន្លែងសម្រាប់សិស្សឬនិស្សិត និងសហគ្រិនវ័យក្មេងធ្វើការងារ និងចែករំលែកបទពិសោធន៍នានាពីគម្រោង Start up។
ពាន Best E-Commerce Startup បានទៅលើក្រុមហ៊ុន Maxx Tech
ពាន Best Health Tech & Life Helper Startup បានទៅលើកម្មវិធីសុខភាព Healthogo
ពាន Best Logistic & Supply Chain Startup បានទៅលើក្រុមហ៊ុនផ្នែកដឹកជញ្ជូនអាហារ Joonaak Delivery។
#ខាងក្រោមនេះជា ស្ថាបនិកតាមផ្នែកនីមួយដែលឈ្នះពាន៖
កម្មវិធីពានរង្វាន់ Rice Bowl Startup គឺជាកម្មវិធីប្រកួតពានរង្វាន់ថ្នាក់តំបន់មួយ(តំបន់អាស៊ាន) ដែលប្រារព្ធឡើងដោយស្មារតី នវានុវត្តន៍ និងសហគ្រិនភាពក្នុង Startup Ecosystem ទូទាំងប្រទេសអាស៊ាន។ បេសកកម្មរបស់កម្មវិធីនេះ គឺជាការប្រមូលផ្ដុំសហគមន៍ Startup ថ្មីៗ ដែលផ្ដល់នូវដំណោះស្រាយសម្រាប់សហគមន៍ និងអាចមានវិសាលភាពគ្របដណ្តប់ក្នុងតំបន់៕
រូបភាព៖ ផ្តល់ឲ្យ