Pogba ហាក់​ពាក់​មុខ​យក្ស​ដាក់ Mourinho ក្នុង​អំឡុង​ពេល​ហ្វឹក​ហាត់​ថ្ងៃ​នេះ

  • 2018-09-26 13:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Paul Pogba ក្នុង​ថ្ងៃ​នេះ ត្រូវ​បាន​សង្កេត​ថា បាន​បង្ហាញ​ទឹក​មុខ​មិន​សប្បាយ​ចិត្ត​ចំពោះ​លោក អ្នក​ចាត់​ការ Jose Mourinho។

ក្នុង​វីដេអូ​មួយ​បង្ហោះ​ដោយ Sky Sports ក្នុង​ថ្ងៃ​នេះ បាន​បង្ហាញ​អំពី​ទិដ្ឋភាព​ក្នុង​អំឡុង​ពេល​ហ្វឹកហាត់​របស់ Manchester United។ ដំបូង​ឡើយPogba ត្រូវ​បាន​ឃើញ​ថា បាន​រត់​ ហើយ​ធ្វើ​ការ​ស្វាគមន៍​អតីត​កីឡាករ Michael Carrick ហើយ​លោក Mourinho ក៏​ស្ថិត​នៅ​ជិត​នោះ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា ទឹក​មុខ​របស់ Pogba ត្រូវ​បាន​សង្កេត​ថា ប្រែប្រួល​ខ្លាំង​ទៅ​ជា​មិន​សប្បាយ​ចិត្ត ក្រោយ​ឮ​ពាក្យ​មួយ​ចំនួន​ចេញ​ពី​មាត់​លោក​អ្នក​ចាត់​ការ​បិសាច​ក្រហម។ នៅ​ពេល​នោះ Pogba ក៏​បាន​តប​ត​ទៅ​លោក Mourinho វិញ​ដែរ តែ​ស្ថានភាព​ហាក់​មិន​បាន​ប្រសើរ​ឡើង​សោះ។

រហូតមកទល់ពេលនេះ ការសន្ទនារបស់អ្នកទាំងពីរមិនទាន់ត្រូវបានឲ្យដឹង​នៅឡើយទេ។

សូម​បញ្ជាក់​ផង​ដែរ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មាន​របាយការណ៍​ជា​ច្រើន​បាន​លើក​ឡើង​ថា ទំនាក់​ទំនង Pogba និង Mourinho បាន​ប្រេះឆា។ ទោះ​ជា​យ៉ាង​ណា ជា​រឿយៗ ភាគី​ទាំង​ពីរ​តែង​បដិសេធ​រឿង​នេះ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម