7 ម៉ូដែលនេះ ប្រាប់ថា មិនលេងក្បាលឆកដូចគេទេ
- 2018-09-27 04:10:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
7 ម៉ូដែលនេះ ប្រាប់ថា មិនលេងក្បាលឆកដូចគេទេ
ចន្លោះមិនឃើញ
ការរចនា តួទូរសព្ទនាពេលបច្ចុប្បន្ន ហាក់មានទំនោរទៅរកក្បាលឆកច្រើន ទាំង Android និង Apple។សូម្បីតែ ម៉ូដែលចុងក្រោយរបស់ Apple iPhone XS, XS Max និង XR ក៏នៅតែជាប់ចិត្តនឹងក្បាលឆកដដែល ទោះមានការរិះគន់ច្រើនក្តី។
#ចុះជម្រើសស្មាតហ្វូនចុងក្រោយណាខ្លះ គ្មានចំណុចរំខាននេះ
Samsung Galaxy S9/S9+
បណ្តាស្មាតហ្វូន Samsung ភាគច្រើន បញ្ចៀសការរចនាមានក្បាលឆក ដែលទាក់ចិត្តអ្នកប្រើប្រាស់ជាច្រើន រំខានដោយចំណុចនេះ។ S10 ក៏ប្រហែលចេញមកដូចគ្នាដែរ។ S9 ឬ S9+ មានអេក្រង់ប្រភេទ InfinityDisplay លាតគែមពេញ។
Samsung Galaxy Note 9
Note 9 ជាម៉ូដែលចុងក្រោយរបស់ Samsung ពុំមានក្បាលឆកឡើយ។ អេក្រង់មានទំហំ 6.4 អ៊ីង ប្រភេទ AMOLED Display ហើយមានទំហំ Storage ដល់ទៅ 512GB។ S Pen មកជាមួយស្មាតហ្វូន ប្រើបច្ចេកវិទ្យា Bluetooth Low Energy ដើម្បីទំនាក់ទំនងជាមួយទូរសព្ទដោយឥតខ្សែ។ S Pen អាចបំពេញការងារបានច្រើនដែរ ដូចជា ប៊ូតុងលើ S Pen អាចបញ្ជាថតរូបបាន។
HTC U12+
HTC ក៏មិនខុសពី Samsung ដែរ មិនសូវជាចូលចិត្តក្បាលឆកឡើយ។ U12+ ម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន មានទំហំ 6 អ៊ីង មានមុខងារ QHD+ Resolution។ ទូរសព្ទ បំពាក់ Chip Snapdragon 845 RAM 8GB និងទំហំ Storage មាន 64GB ឬ 128GB។
Sony Xperia XZ3
Xperia XZ3 ជាម៉ូដែលស្មាតហ្វូនចុងក្រោយរបស់ Sony មានអេក្រង់ទំហំ 6អ៊ីង ប្រភេទ OLED Display រួមជាមួយមុខងារ QHD+ Resolution ហើយកាន់តែពិសេសអេក្រង់នេះ ត្រូវបានផលិតដោយក្រុមហ៊ុន Bravia TV របស់ Sony ផ្ទាល់។
Xperia XZ3 បំពាក់ Chip Snapdragon 845 RAM 8GB ហើយទំហំ Storage មាន 64GB។ XZ3 ជាស្មាតហ្វូនដំបូង ចេញពីប្រអប់ដោយប្រើ Android 9.0 Pie។
LG V35 ThinQ
LG ចេញម៉ូដែលទូរសព្ទ ទាំងមានក្បាលឆក និងគ្មាន (V35 ThinQ) សម្រាប់បង្កើតជម្រើសទាំងអ្នកស្អប់ និងចូលចិត្តក្បាលឆក។ ទូរសព្ទមានអេក្រង់ប្រភេទ OLED បំពាក់ Chip Snapdragon 845 RAM 6GB ហើយទំហំ Storage មាន 64GB។ ប្រព័ន្ធប្រតិបត្តិការចេញពីប្រអប់គឺ Android 8.0 ប៉ុន្តែអាចឡើងដល់ Android 9.0 បាន។
Google Pixel 2 និង Pixel 2 XL
បើមិនអាចរង់ចាំ Pixel 3 XL ចេញនាពេលខាងមុខបានទេ អាចជ្រើសរើសម៉ូដែល Pixel 2 បាន ត្បិតចេញបាន ១ឆ្នាំក្តី។ ទូរសព្ទបំពាក់ Chip Snapdragon 835 RAM 4GB និងទំហំ Storage មាន 64GB ឬ 128GB ប៉ុន្តែមិនអាចសាកថ្មដោយឥតខ្សែបានទេ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ