ចប់ការងារនៅបរទេសភ្លាម Kim ប្រញាប់​មកវិញឲ្យទាន់ពេលណាត់ជួបជាមួយ Mark ក្នុងថ្ងៃពិសេស

  • 2018-09-27 02:18:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បំពេញ​កាតព្វកិច្ច​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ​មួយ​រយៈ​​ ពេល​នេះ Kimberley បាន​វិល​មក​ដល់​ទីក្រុង​បាងកក​វិញ​ហើយ ពិសេស​បាន​ជួប​ជាមួយ​មនុស្ស​ជាទីស្រឡាញ់ Mark Prin។

កាល​ពី​សប្ដាហ៍​មុន​ Kimberley បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីតាលី​ ដើម្បី​ចូលរួម​កម្មវិធី​ Milan Fashion Week 2018 និង​បាន​ទុក​ឲ្យ​គូស្នេហ៍​សំណព្វ​ចិត្ត​ Mark Prin នៅ​កណ្ដោចកណ្ដែង​ម្នាក់ឯង​នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​ក្រោយ​កន្លង​ទៅ​ ១សប្ដាហ៍ ពេល​នេះ​ Kimberley បាន​វិល​មក​កាន់​ប្រទេស​ថៃ​ ព្រម​ទាំង​បាន​ជួប​ជាមួយ​បណ្ដូល​ចិត្ត​វិញ​ហើយ។

អ្វី​ដែល​កាន់​តែ​ពិសេស​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ២៦ ខែ​កញ្ញា អ្នក​ទាំង​ ២​ក៏​បាន​ណាត់ជួប​គ្នា​ញ៉ាំ​អាហារ​ពេលល្ងាច​ ដើម្បី​អបអរ​ខួប​ស្រឡាញ់​គ្នា​ ៥​ឆ្នាំ។ រូបថត​នៃ​ពេល​វេលា​ដ៏​សែន​រ៉ូមែនទិក​នេះ​ ត្រូវ​បាន​សាមី​ខ្លួន​ទាំង​ ២​បង្ហោះ​លើ​គណនី​ Instagram ផ្ទាល់​ខ្លួន និង​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ក៏​ដូចជា​មិត្តភ័ក្ដិ​រំភើប​នឹង​ពាក្យពេចន៍​ ព្រម​ទាំង​ភាព​ផ្អែមល្ហែម​ដែល​ពួកគេ​មាន​ឲ្យ​គ្នា​ណាស់៕

ទស្សនា​រូបភាព​ដូច​តទៅ៖

អត្ថបទ៖ យី សុធារី