យុវវ័យ ១៩ ឆ្នាំ​លួច​ Hack ចូល​ Server Apple ពេល​នេះ​ដឹង​លទ្ធផល​ហើយ

  • 2018-09-27 07:22:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ខែ​សីហា​កន្លង​ទៅ​យុវវ័យ​សញ្ជាតិ​អូស្ត្រាលី​វ័យ​ ១៩ ឆ្នាំ​មួយ​រូប​ បាន​ទទួល​ទោស​កំហុស​ថា​បាន​លួច​ចូល​​ Server របស់​ Apple ​ជា​ច្រើន​លើក​​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​នេះ។

ប៉ុន្តែ​ថ្ងៃ​នេះ​យុវវ័យ​​រូប​នេះ​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​​រួច​ផុត​ពី​ការ​ផ្ដន្ទាទោស​ និង​មិន​ត្រូវ​ចំណាយ​ពេល​ក្នុង​គុក​​​ដោយ​សារ​ Hack ចូល​ Server របស់​ Apple នោះ​ទេ។ យុវវ័យ​ដែល​មិន​ត្រូវ​គេ​បង្ហាញ​អត្តសញ្ញាណ​ដោយ​សារ​ហេតុផល​ច្បាប់​រូប​នេះ អាច​ Hack Apple បាន​សម្រេច​ពី​ផ្ទះ​របស់​ខ្លួន​ក្នុង​រដ្ឋ​ Melbourne ដោយ​​លើក​ហេតុផល​ថា​ជា​អ្នក​គាំទ្រ​មួយ​រូប និង​ចង់​ធ្វើ​ការ​នៅ Apple។

នា​ពេល​នោះ​គេ​ទើប​មាន​វ័យ​ ១៦ ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​រូប​គេ​បាន​ទាញ​យក​ឯកសារ​ទំហំ ៩០ GB ពី​ប្រព័ន្ធ​របស់​ Apple ដោយ​យក​រក្ស​ទុក​ក្នុង​ Folder ក្នុង​កុំព្យូទ័រ​នៅ​ឯ​ផ្ទះ​មាន​ឈ្មោះ​ថា​ "Hacky hack hack”។

ត្បិត​ថា​មិន​មាន​កំណត់​ត្រា​បទល្មើស​ក៏​ពិត​មែន​ ប៉ុន្តែ​យុវវ័យ​រូប​នេះ​ត្រូវ​ស្ថិត​​ការ​ព្យួរទោស​មាន​លក្ខខណ្ឌ​រយៈពេល​ ៨ ខែ។ យុវវ័យ​រូប​នេះ​ក៏​ត្រូវ​គេ​ទទួល​ចូល​រៀន​នៅ​សកលវិទ្យាល័យ​ដើម្បី​រៀន​អំពី​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ និង​សុវត្ថិភាព​លើ​អ៊ីនធឺណិត​ផង​ដែរ៕​​​​​​​​​​​​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង