Bella ទាក់បានក្ដីស្រឡាញ់ពីមហាជនឥតស្រាកស្រាន្ត រហូតឈ្នះពានធំប្រចាំឆ្នាំ
- 2018-09-28 08:58:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bella ទាក់បានក្ដីស្រឡាញ់ពីមហាជនឥតស្រាកស្រាន្ត រហូតឈ្នះពានធំប្រចាំឆ្នាំ
ចន្លោះមិនឃើញ
តារាសម្ដែងដ៏ល្បីដែលសាងឈ្មោះល្បីល្បាញខ្លាំងពេញប្រទេសថៃ នាប៉ុន្មានឆ្នាំចុងក្រោយ Bella Ranee កេណ្ឌបានក្ដីស្រឡាញ់ជាច្រើនពីសំណាក់អ្នកគាំទ្រ តាមរយៈស្នាដៃសម្ដែងរបស់នាងនាពេលកន្លងមក ពិសេសក្នុងភាគបុរាណ "បុព្វេសន្និវាស”។
ដោយសារកំណើននៃអ្នកគាំទ្របែបនេះហើយ ទើបបណ្ដាលឲ្យ Bella ឈ្នះបានតំណែង "តារាដែលមានប្រជាប្រិយភាពជាងគេ” ពីកម្មវិធី "Thailand Headlines Person of the Year Award 2018” កាលពីយប់ថ្ងៃទី ២៧ ខែកញ្ញាម្សិលមិញ។
ទាំងនេះសុទ្ធសឹងជាលទ្ធផលដែលបានមកពីការខិតខំសម្ដែងអស់ពីកម្លាំងកាយចិត្តក្នុងការសម្ដែង និងបម្រើអារម្មណ៍អ្នកគាំទ្រគ្រប់ៗរូបនាពេលកន្លងមក៕