Man Utd ត្រូវធ្វើការសម្រេចចិត្តដ៏ធំជុំវិញអនាគតរបស់ Mourinho

  • 2018-09-29 21:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនាគតរបស់ Jose Mourinho នៅ Manchester United កំពុងឡើងកម្ដៅក្ដៅគគុកក្រោយដឹកនាំក្រុមចាញ់ West Ham ៣ទល់នឹង១កាលពីយប់មិញ។ នេះបើតាមសម្ដីវីរបុរសរបស់ក្លឹប Rio Ferdinand។

គ្រាប់បាល់របស់ Felipe Anderson, បាល់ចូលទីខ្លួនឯង របស់ Victor Lindelof និង១គ្រាប់បិទឆាករបស់ Marko Arnautovic បានធ្វើឲ្យក្រុមរហស្សនាមថាបិសាចក្រហមខ្ទាតទៅឈរនៅពាក់កណ្ដាលតារាងលីគកំពូលអង់គ្លេស ដោយចាញ់៣ ស្មើ១ និងឈ្នះ៣ នៅ៧ប្រកួតកន្លងមក។

នេះគឺជាលើកទី២ហើយដែល United បើករដូវកាលជាមួយលទ្ធផលដ៏អាក្រក់បែបនេះ ដូចគ្នាទៅនឹងកំណត់ត្រាដឹកនាំរបស់លោក David Moyes កាលពី៤ឆ្នាំមុនដែលពួកគេរកបានត្រឹម១០ពិន្ទុប៉ុណ្ណោះពី៧ប្រកួត។

ពាក់ព័ន្ធបញ្ហានេះ Ferdinand ជាអតីតខ្សែការពារឆ្នើមរបស់ក្លឹបបាននិយាយថា: “ក្នុងនាមជាកីឡាករបាល់ទាត់អ្នកត្រូវមានឈាមតស៊ូ និងប្រឹងប្រែង ប៉ុន្តែថ្ងៃនេះខ្ញុំមិនឃើញពួកគេមានវា ទាល់តែសោះ។ ជាការពិតលទ្ធផលថ្ងៃនេះធ្វើឲ្យ បិសាចក្រហមនឹងមានការសម្រេចចិត្តធំមួយជុំវិញអនាគតគ្រូបង្វឹក”៕

ប្រភព៖ standard   ប្រែ​សម្រួល៖ វីរ័ត្ន