អនាគត​ម្ចាស់​ថ្មី​របស់​ក្លឹប​តោខៀវ Chelsea ចេញ​តម្រុយ​មក​​បណ្តើរៗ​ហើយ

  • 2018-09-30 02:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​រុស្ស៊ី​បាន​កាន់កាប់​ក្លឹប​បាល់ទាត់​ Chelsea អស់​រយៈ​ពេល​១៥​ឆ្នាំ​មក​ហើយ ដែល​ត្រូវ​បាន​គេ​ជឿ​ថា​លោក​​កំពុង​ពិចារណា​លក់​ក្លឹប​ដែល​កំពុង​ជោគជ័យ​មួយ​នេះ។

លោក Abramovich ម្ចាស់​ក្លឹប​ Chelsea

ជាមួយ​នឹង​​តម្លៃ ៣ ០០០ លាន​ផោន (៣ ប៊ីលាន​ផោន ប្រហែល ៣,៩ ប៊ីលាន​ដុល្លារ) បន្ទាប់​ពី​ការ​ដេញ​ថ្លៃ​ដើម្បី​ទិញ​ក្លឹប Chelsea ក្នុង​តម្លៃ ២,៣ ប៊ីលាន​ផោន​ត្រូវ​បាន​​ច្រាន​ចោល។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន The Mirror។

Sir Jim Ratcliffe មហាសេដ្ឋី​ជនជាតិ​អង់គ្លេស ត្រូវ​បាន​គេ​គិត​ថា​កំពុង​ចាប់​អារម្មណ៍​លើ​ការ​ទទួល​យក​ Stamford Bridge ។

បេក្ខភាព​ម្នាក់​ទៀត​ដែល​​គេ​គិត​ថាអាច​នឹង​ទិញ​ Chelsea គឺ​លោក Paul Allen ដែល​ជា​អ្នក​ជំនួញ និង ជា​មហាសេដ្ឋី​ជនជាតិ​អាមេរិក ជា​ម្ចាស់​ក្រុម​ហ៊ុន Portland Trail Blazers និង Seattle Seahawks។

Paul Allen សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft ជាមួយ​លោក Bill Gates

Allen គឺ​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft ជាមួយ​លោក Bill Gates ហើយ​ លោក​ជា​មនុស្ស​មានចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​វិនិយោគ​លើ​វិស័យកីឡា​ដូចជា NBA និង NFL ជាដើម។

មហាសេដ្ឋី​អាមេរិក​​វ័យ​៦៥​ឆ្នាំ​​ត្រូវ​បាន​រាយការណ៍​ថា​បាន​ជួប​ជាមួយ Pini Zahavi ដែល​ជាមិត្ត​ជិតស្និទ្ធ​របស់​លោក Abramovich។ Zahaviត្រូវ​បាន Abramovich ប្រគល់​ភារកិច្ច​ឱ្យ​ស្វះស្វែង​​ពី​លទ្ធភាព​នៃ​ការ​លក់​ក្លឹប​តោខៀវ។ ប្រភព​ខាង​លើ​បន្ត។

យោង​តាម Bloomberg បាន​អោយ​ដឹង​ថា​លោក Abramovich អាច​ជឿ​ជាក់​ថា​នឹង​លក់ Chelsea ប្រសិន​បើ​នរណា​ហ៊ាន​ឲ្យ​ថ្លៃ​យ៉ាង​ហោច​ណាស់ ៣ ប៊ីលាន​ផោន៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត