អស់ពីចាញ់ ពេលនេះ Barca និង Real ស្មើដូចគ្នាម្ដងទៀតនៅលីគអេស្ប៉ាញ

  • 2018-09-29 22:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona និង Real Madrid នៅតែមិនអាចដាច់ពិន្ទុគ្នាបានគិតត្រឹមសប្ដាហ៍ទី៧នេះក្រោយលេងស្មើរៀងខ្លួន កាលពីប្រកួតយប់មិញ។

នៅរាជធានីម៉ាឌ្រីដ របស់អេស្ប៉ាញ ជំនួបក្រុមធំទាំងពីរបានបញ្ចប់ទៅក្នុងលទ្ធផល ០-០ រវាង Real Madrid និង Atletico Madrid។ ដោយឡែក Barcelona ស្មើគ្នាជាមួយ Bilbao ទាំងភ័យបះសក់ចុងម៉ោង។ Barca ត្រូវគូប្រជែងនាំមុខនៅនាទី៤១ ស៊ុតបញ្ចូលទីដោយ De Marcos តែតាមស្មើបានវិញចុងម៉ោងនាទី៨៤ ដោយ El Haddadi ជាអ្នករកគ្រាប់បាល់។

កាលពីសប្ដាហ៍ទី៦ Barcelona បានភ្លក់រសជាតិបរាជ័យរបស់ខ្លួនជាលើកដំបូងក្រោយចាញ់ Leganes ដោយលទ្ធផល ២ទល់នឹង១ ហើយ Real បានចាញ់ Sevilla ដោយលទ្ធផល ៣ទល់នឹង០៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម