Lampard ប៉ះក្រុមចាស់ Chelsea នៅ League Cup

  • 2018-09-29 23:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Frank Lampard នឹងដឹកនាំក្រុម Derby County របស់ខ្លួនប្រឈមមុខជាមួយ Chelsea ដែលជាក្លឹបចាស់របស់លោក នៅការប្រកួតពាន League Cup ជុំទី៤នៅខែក្រោយ។

មុនឡើងមកដល់វគ្គនេះក្រុមរហស្សនាមថា កូនចៀម បានទម្លាក់ជើងខ្លាំង Manchester United នៅកីឡដ្ឋាន Old Trafford ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ដោយឡែក Chelsea បានទម្លាក់ម្ចាស់ផ្ទះ Liverpool ដោយលទ្ធផល ២ទល់នឹង១។

លទ្ធផលនៃការចាប់ឆ្នោតគឺ Manchester City ប៉ះ Fulham, Bournemouth ប៉ះ Norwich City, Arsenal ប៉ះ Blackpool, Leicester City ប៉ះ Everton ឬក៏ Southampton, West Ham ប៉ះTottenham, Middlesbrough ប៉ះ Crystal Palace, Chelsea ប៉ះ Derby County, Burton Albion ប៉ះ Nottingham Forest។ ការប្រកួតជុំទី៤នឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែតុលាខាងមុខ៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី