សម្តេច​ហ៊ុន សែន ទម្លាយ​​របៀប​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធើណិត លើ​ការងារ​ប្រចាំថ្ងៃ

  • 2018-10-01 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា បាន​ទម្លាយ​ថា សម្ដេច​មាន​របៀប​ប្រើប្រាស់​អ៊ីនធឺណិត​របស់​សម្ដេច ដោយ​នៅ​សហរដ្ឋអាមេរិក សម្ដេច​ប្រើប្រាស់​ដុំ Wifi និង​នៅ​កម្ពុជា​សម្ដេច​ប្រើប្រាស់ Hotspot អ៊ីនធឺណិត​របស់​ក្រុមហ៊ុន​ចំនួន​៤។

សម្តេច ហ៊ុន សែន កំពុងមើលទូរសព្ទ iPhone ១គ្រឿង នាពេលកន្លងមក (រូបថត៖ Reuter)

រសាសន៍​របស់​សម្ដេច​យ៉ាង​ដូច្នេះ បាន​អំឡុង​ជួប​សំណេះសំណាល​សួរសុខ​ទុក្ខ​ពលរដ្ឋខ្មែរ-អាមេរិកាំង​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក និង​កាណាដា នៅ​ក្រុង​ញូវយ៉ក កាលពី​ចុង​សប្ដាហ៍​មុន។

សម្ដេចតេជោ​ថា "ថ្ងៃនេះ មក​ដល់​នេះ [អាមេរិក] ខ្ញុំ​ប្រើ​ដុំ Wifi... ប៉ុន្ដែ​ដល់​នៅ​កម្ពុជា ខ្ញុំ​មិន​ចង់​កាន់​ដុំ​អ៊ីនធឺណិត​ទេ ខ្ញុំ​កាន់​ទូរសព្ទ ប៉ុន្ដែ​ខ្ញុំ​ប្រើ Hotspot... ព្រោះ​នៅ​មាន​កម្ពុជា​យើង មាន Cellcard មាន Metfone មាន Smart និង Seatel។ ខ្ញុំ​ប្រើទាំង ៤​ប្រព័ន្ធ... ព្រោះនៅ​កន្លែង​ណា​ដែល​មាន​បង្គោល​អង់តែន​ជិត សេវា​របស់​វា​ខ្លាំង ខ្លាំង​អា​ណា​មួយ យើង​បញ្ចេញ Hotspot ចែក​រំលែក​អ៊ីនធឺណិត​ទៅ​ទូរសព្ទ​មួយ​ទៀត ដែល​យើង​ប្រើ..."៕

ប្រភព៖ Kley Kley   អត្ថបទ៖ វាសនា