ក្រុមហ៊ុនល្បី ១០ឆ្នាំខាងការពារ និងថែទាំរថយន្តស៊េរីទំនើប CTS របស់ថៃ លេចវត្តមាននៅខ្មែរ

  • 2018-10-01 09:14:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មើល​ឃើញ​ថា​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចំរើន​គ្រប់​វិស័យ​ ក្នុង​នោះ​វិស័យ​យានយន្ត​ក៏​កំពុង​តែ​មាន​សន្ទុះ​ខ្លាំង​ក្លា​ផង​នោះ​ ក្រុមហ៊ុន​​ KB CTS Cambodia ​ត្រូវ​បាន​បង្កើត​ឡើង​ដែល​មាន​បម្រើ​សេវាកម្ម​ទាក់ទង​នឹង​យានយន្ត​នេះ​ផ្ទាល់។

ក្រុមហ៊ុន​​ KB CTS Cambodia បាន​​បង្កើត​ឡើង និង​ដឹក​នាំ​ដោយ​លោក លឹម សុខ​ឃាង ជា​អគ្គនាយក​ ដែល​លោក​ជា​ស្ថាបនិក​ក្រុមហ៊ុន​ជា​ច្រើន​រួច​មក​ហើយ ក្នុង​នោះ​មាន​ CTS ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ប្រភព​ដើម​ពី​ប្រទេស​ថៃ និង​ទទួល​បាន​ការ​គាំទ្រ​ជោគ​ជ័យ​ជាង ១០ ​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

CTS មាន​​ផ្ដល់​ជូន​ដល់​អតិថិជន​នូវ​សេវាកម្ម​ Coating (CRYSTAL SEALED) ជា​បច្ចេកវិទ្យា​ទំនើប​ដំបូង​គេ​បង្អស់ និង​ផលិត​ផល​ទឹក​ថ្នាំ​បាញ់​ពី​ប្រទេស​ជប៉ុន​ដែល​ធ្វើ​ឲ្យ​រថយន្ត​មាន​ពន្លឺ​ភ្លឺ និង​ថ្លា​ដូច​កញ្ចក់​រហូតដល់ ១០ឆ្នាំ អាច​បំបាត់​ស្នាម​ឆូត ឬ​សឹក​ដោយ​ការ​ប្រើប្រាស់ និង​ការ​ធ្វេស​ប្រហែស​ផ្សេងៗ ឲ្យ​ប្រែ​មាន​សណ្ឋាន​ដូច​រថយន្ត​ថ្មី​ទើប​នឹង​ចេញ​ពី​រោងចក្រ​ដូច្នោះ​ដែរ។ ក្នុង​នោះ​ក៏​មាន​ការ​ធានា និង​សេវាកម្ម​ជួល​ជុល​បន្ទាប់​ពី​បាន​ជ្រើស​រើស និង​ប្រើ​ប្រាស់​កញ្ចប់​ណា​មួយ​ពី CTS ផង​ដែរ។

ពិសេស​ជាង​នេះ​ទៅទៀត ក្រុម​ហ៊ុន​ក៏​មាន​សេវាកម្ម​បិត Film (SPACE GUARD) ហ្វីល​ការពារ​រថយន្ត ដែល​ធ្វើ​ដោយ​ជាង​មាន​ជំនាញ និង​បាន​ឆ្លង​កាត់​ការ​សិក្សា​អនុវត្តន៍​ផ្ទាល់​ពី​ប្រទេស​ថៃ សម្ភារៈ ផលិត​ផល​សុទ្ធ​តែ​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​ជា​មួយ​គុណភាព និង​ការ​ធានា​រហូត​ដល់ ៥ឆ្នាំ។ ម្យ៉ាង​ទៀត​ជា​ផលិតផល​ដែល​គ្មាន​ពីរ​នៅ​ប្រទេស​កម្ពុជា។

CTS ក៏​មាន​សេវាកម្ម ( ABSOLUTE LEATHER EXPERTISE )សម្រាប់​សម្អាត ការពារ និង​ថែទាំ​ផ្នែក​ខាង​ក្នុង​រថយន្ត​ហួស​ពី​ការ​គិត​របស់​អតិថិជន អ្វី​ដែល​ជា​ការ​ផ្ដល់​ជូន​បន្ថែម ក្រុមហ៊ុន​មាន​ជា​សេវាកម្ម លាង​រថយន្ត​បែប​ទំនើប​ដែល​ប្រើប្រាស់​ផលិត​ផល​ពិសេស ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​ដែល​គ្មាន​សារជាតិ​រ៉ែ ក្លរ និង​ជាតិ​គីមី​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​អាយុកាល​ទឹក​ថ្នាំ​របស់​យានយន្ត។

ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន CTS ក៏​មាន​ជា​ផលិតផល​បន្ទាប់​បន្សំ​ក្នុង​ការ​សម្អាត និង​ថែ​រក្សា​ចំពោះ​យានយន្ត​ដែល​មាន​ដាក់​លក់​នៅ​តាម​ផ្សារ​ទំនើប និង​ហាង​ធំៗ​មួយ​ចំនួន​ផង​ដែរ។

ក្រុម​ហ៊ុន CTS Cambodia មាន​ទីតាំង​ទល់​មុខ​ផ្សារ​ទំនើប TK Avenue ទួល​គោក ជាប់​ធនាគារ ABA ចាប់​ផ្តើម​បើក​ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ៥​ល្ងាច ពី​ថ្ងៃ​ចន្ទ័ ដល់​ថ្ងៃ​សោរ៍៕

  • លេខ​ទំនាក់​ទំនង 096 32 36 365/ 088 87 89 195
  • Facebook ៖ CTS Cambodia
  • Website ៖ www.ctskh.com
  • Instagram ៖ cts-phnompenh
  • YouTube ៖ Car Coating Cambodia CTS

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម