Apple កំពុង​កែកុន យ៉ាង​យូរ​ពីរ​ឆ្នាំ​ទៀត iPhone ក្រោយៗ​លែង​ឃើញ​ក្បាល​ឆក​

  • 2018-10-03 02:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X រួម​ទាំង​ XS និង​ XS Max រចនា​ឡើង​មាន​ Notch (ក្បាល​ឆក​) ប៉ុន្តែ​ក៏​មាន​ទូរសព្ទ​ Android ច្រើន​ដែល​ចម្លង​ស្ទីល​ក្នុង​ឆ្នាំ​នេះ​។ មាន​អេក្រង់​លាត​ពេញ​ ប៉ុន្តែ​មិន​ទាំងស្រុង​នោះ​ទេ​ ជា​ចំណុច​រំខាន​មួយ​ របស់​អ្នក​គាំទ្រ​ Apple មួយ​ចំនួន​។

ក្រុមហ៊ុន​ចិន​ បាន​ផលិត​ជម្រើស​កាមេរ៉ា​ថត​ Selfie បង្កប់​ ដើម្បី​លុប​ចោល​ Notch ប៉ុន្តែ​ឧបករណ៍​ទាំង​នោះ​នៅ​សល់​គែម​ក្រោម​ ដែល​មិន​លាត​ពេញ​ដូច​នឹង​ iPhone X។ កាមេរ៉ា​បង្កប់​នេះ​ ដំណើរការ​មិន​រលូន​ដល់​ Face ID នោះ​ទេ​ ថែម​ទាំង​អាច​ប៉ះពាល់​ដល់​មុខងារ​ការពារ​ជម្រាប​ទឹក​។

មិន​យូរ​នោះ​ទេ​ Apple នឹង​រក​វិធី​ដាក់​កាមេរ៉ា​ TrueDepth និង​ FaceTime នៅ​ពី​ក្រោយ​អេក្រង់​។ ឧបករណ៍​បំពង​សំឡេង​ខាងមុខ​ និង​ Sensor នៅ​ផ្ទៃ​ខាងមុខ​ដទៃ​ទៀត​ ក៏​ត្រូវការ​ស្ថិត​នៅ​ពី​ក្រោយ​អេក្រង់​ដែរ​។

ក្រុមហ៊ុន​ Largan បាន​បង្កើត​ស្រទាប់​ស្តើង​មួយ​ Pure Black សម្រាប់​កាមេរ៉ា​មុខ​ ដែល​អាច​ឲ្យ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ ធ្វើ​ឲ្យ​កាមេរ៉ា​មុខ​លាក់បាំង​ពី​ភ្នែក​ទទេ​បាន​។ ស្រទាប់​ស្តើង​ Pure Black ថ្មី​អាច​ឲ្យ​ Lens កាមេរ៉ា​បាត់​នៅ​ផ្ទៃ​ខាងក្រោយ​ ប៉ុន្តែ​មិនមែន​ជា​បច្ចេកវិទ្យា​ ដែល​ Apple និង​ក្រុមហ៊ុន​ដទៃ​ទៀត​ អាច​ប្រើ​ដាក់​កាមេរ៉ា​ក្រោម​អេក្រង់​នោះ​ឡើយ​ គ្រាន់​តែ​ធ្វើ​ឲ្យ​មើល​លែង​ឃើញ​ Lens ប៉ុណ្ណោះ​។

បើ​ Apple បង្កើត​អេក្រង់​មួយ​ ដែល​អាច​ឆ្លុះ​ស្ថិត​នៅ​លើ​កាមេរ៉ា​ នោះ​មិន​មាន​តម្រូវ​ការ​ប្រើ​ស្រទាប់​ស្តើង​ Pure Black ឡើយ​។ បើ​តាម​វេបសាយ​ MacRumors ឧបករណ៍​ដំបូង​ប្រើ​បច្ចេកវិទ្យា​នេះ​ អាច​មាន​ក្នុង​ឆ្នាំ​ ២០២០៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Bgr   ប្រែ​សម្រួល៖ ប៊ុនធឿន