លែងពិបាកមើលចំណីធម្មជាតិ ឬអត់ទៀតហើយ ទៅផ្សារ៨នេះ បើឆ្ងល់ មានអ្នកជំនាញចាំឆ្លើយជូន

  • 2018-10-03 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គ​នាយកដ្ឋាន​កាំកុងត្រូល បាន​​រៀប​ចំ​មន្ត្រី​ជំនាញ ដែល​មាន​បទពិសោធន៍​ឯកទេស​ជាក់លាក់ ចុះ​ប្រតិបត្តិការ និង​ប្រចាំការ​តាម​ទីផ្សារ​ គោលដៅ​សំខាន់​ៗ ចំនួន​០៨ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយតប​បញ្ហា​មិន​ប្រក្រតី​នៃ​ទំនិញ​ប៉ះពាល់​​សុខភាព​ប្រជាពលរដ្ឋ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ។

​ទំព័រ​ហ្វេសប៊ុក​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​ បន្ត​ថា​ប្រជាពលរដ្ឋ​នឹង​អស់​បារម្ភ​រឿង​ការ​ពិនិត្យ​ចំណី​អាហារ​ដែល​សង្ស័យ​ថា​គ្មាន​សុវត្ថិភាព ក្រោយ​បាន​រៀបចំ​មន្ត្រី​ជំនាញ ដែល​មាន​បទពិសោធន៍​ឯកទេស​ចុះ​ប្រតិបត្តិការ​ និង​ប្រចាំការ​តាម​ទីផ្សារ​គោលដៅ​សំខាន់ៗ ចំនួន​០៨ ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​នោះ​មាន​ដូចជា ផ្សារ​ធំ​ថ្មី ផ្សារ​អូរឫស្សី ផ្សារ​ដើម គរ ផ្សារ​ទួល​ទំពូង ផ្សារ​ស្ទឹង​មានជ័យ ផ្សារ​ជម្ពូវ័ន្ត ផ្សារ​សេនជូរីផ្លាសា និង​ផ្សារ​ច្បារអំពៅ ។

ផ្សារ​ដើម គរ

ជំហាន​បន្ទាប់​ អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​នឹង​ឈាន​ទៅ​រៀបចំ​នៅ​តាម​បណ្ដា​ផ្សារ​គោល​ដៅ​សំខាន់ តាម​បណ្ដា​ខេត្ត នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពេល​ឆាប់ៗខាងមុខ ។

ប្រភពរូប ហ្វេសប៊ុក​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​

​សូម​បញ្ជាក់​ថា សកម្មភាព​នេះ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី និង​ទប់ស្កាត់​ទំនិញ​ប៉ះពាល់​ ដល់​សុខភាព​ប្រជាពលរដ្ឋ។ អគ្គ​នាយកដ្ឋាន​កាំកុងត្រូល នឹង​មិន​ទុក​ឱកាស​ឱ្យ​ឈ្មួញ ឬ​អាជីវករ​មួយ​ចំនួន​ ដែល​តែងតែ​ប្រព្រឹត្ត​ល្មើស នឹង​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ និង​អាច​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​ របស់​អ្នក​ទទួល​ទាន និង​ប្រើ​ប្រាស់​ផលិត​ផល។

អត្ថបទ៖ ពៅ រក្សា