កីឡា​ករ​កើត​ឆ្នាំ ២០០០ ចំនួន៥​រូប​ដែល​កំពុង​ទទួលការចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្លឹប​បាល់​ទាត់​ធំ​ៗ​នៅ​ទ្វីប​អឺរ៉ុប

  • 2018-10-03 11:36:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមការចុះផ្សាយរបស់ Marca ទោះជា​ស្ថិត​នៅ​វ័យ​ក្មេង​ខ្ចី​មែន​ពិត​ កីឡាករ​កើត​ក្នុង​ឆ្នាំ២០០០​ ខាង​ក្រោមត្រូវ​បាន​ក្លឹប​កំពូល​ៗ​នៅ​ទ្វីប​អឺរ៉ុប​កំពុង​សម្លឹង​មើល​ដោយ​សារ​តែ​ពួក​គេ​បាន​និង​កំពុង​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​តាម​បណ្ដា​កម្មវិធី​បាល់ទាត់​នានា​។ កីឡាករ​ទាំង​៥​រូប​នោះ​មាន​ដូច​ជា​.៖

១. Vinicius Jr៖ កីឡាករ​វ័យ​ ១៨​ឆ្នាំ​រូប​នេះ​ផ្ទេរ​មក​ពី​ក្លឹប​ប្រេស៊ីល​ដែល​ជា​ស្រុក​កំណើត​របស់​គេ​មក​ក្លឹប​Real Madrid​ក្នុង​តម្លៃ​ ៤០.៥០​លាន​ផោន​ត្រូវ​នឹង​ជាង​៥២​លាន​ដុល្លារ​។ កីឡាករ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Atletico Madrid កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។

២.Abel Ruiz៖ កីឡាករ​កើត​ឆ្នាំ​២០០០​នេះ​ជា​ថ្នាល​នៃ​ក្លឹប​Barcelona និង​ស្ថិត​ក្នុង​ក្រុម​ជម្រើស​ជាតិ​ U-19នៃ​អេស្ប៉ាញ​។ Abel Ruiz បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ​កាល​ពី​ប្រកួត​ពាន​ Supercopa de Catalunya។

៣.Moise Kean៖ ជា​កីឡាករ​សញ្ជាតិ​អ៊ីតាលី​របស់​ក្លឹប​យក្ស​ Juventus។ គេ​បាន​បង្ហាញ​ខ្លួន​ជា​ច្រើន​ដង​ឲ្យ​ក្លឹប​ ហើយ​ក៏​ជា​កីឡាករ​ក្មេង​ជាង​គេ​ដែល​រក​គ្រាប់​បាល់​បាន​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​សេះ​បង្កង​។

៤.Jadon Sancho៖ កីឡាករ​វ័យ​ក្មេង​អង់គ្លេស​រូប​នេះ​ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​ក្លឹប​ Manchester City ទៅ​Borussia Dortmund ក្នុង​តម្លៃ​ខ្លួន​ ៥​លាន​អឺរ៉ូ​។ មជ្ឈដ្ឋាន​បាល់​ទាត់​ចាត់​ទុក​រូប​គេ​ជា​ក្ដី​សង្ឃឹម​នៃ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នៅ​ពេល​អនាគត​។

៥. Timothy Weah៖ ខ្សែ​ប្រយុទ្ធ​វ័យ​១៨​ឆ្នាំ​របស់​ក្លឹប​កំពូល​បារាំង​ Paris Saint-Germain ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​តាម​រយៈ​ការ​បង្ហាញ​ទម្រង់​លេង​របស់​រូប​គេ​។ Timothy គឺ​ជា​កូន​ប្រុស​របស់​វីរបុរស​បាល់​ទាត់​មក​ពី​ទ្វីប​អាហ្រ្វិក​ George Weah។

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី