២គ្រាប់របស់ Messi លើ Spurs ជួយ Barca បន្តជ័យជម្នះនៅ Champions League

  • 2018-10-03 21:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បានបន្តបង្ហាញទម្រង់លេងយ៉ាងល្អដោយស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងការប្រកួតដែល Barcelona បានយកឈ្នះ Tottenham ដោយលទ្ធផល ៤ទល់នឹង២នៅ Wembley។

សរុបទាំងពីរគ្រាប់យប់មិញទៀត តារាឆ្នើមសញ្ជាតិអាហ្សង់ទីនរកបាន៥គ្រាប់ហើយនៅ Champions League ឈរកំពូលតារាង Top Scorer។ មុនគ្រាប់បាល់នាទី ៥៦ និង៩០ របស់ Messi ក្រុម Barca រកបាន២គ្រាប់នៅវគ្គទីមួយស៊ុតបញ្ចូលទីដោយ Coutinho នៅនាទី ទី២ និង Rakitic នាទី២៨។

ម្ចាស់ផ្ទះរកបាន២គ្រាប់ក្នុងការប្រកួតនេះស៊ុតបញ្ចូលទីដោយ Kane នៅនាទី ៥២ និង Lamela នៅនាទី៦៦។ នេះគឺជាលទ្ធផលបរាជ័យផ្ទួនរបស់ Spurs នៅ Champions League បន្ទាប់ពីប្រកួតមុនពួកគេបានចាញ់ Inter Milan ២ទល់នឹង១៕

អត្ថបទ៖ វីរ័ត្ន