Neymar ស៊ុត Hat trick ក្នុងជ័យជម្នះដំបូងរបស់ Paris នៅ UCL

  • 2018-10-03 22:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar ធ្វើបាន៣គ្រាប់តែឯងក្នុងការប្រកួតដែល Paris St-Germain យកឈ្នះ Red Star Belgrade ផុយដោយលទ្ធផល ៦ទល់នឹង១នៅ Champions League ពូល C។

ការប្រកួតនៅកីឡដ្ឋាន Parc des Princes ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលស៊ុតបញ្ចូលទី Hat trick នៅនាទី ២០, ២២ និង៨១ ស្របពេល៣គ្រាប់ផ្សេងទៀតគឺជាថ្វីជើងរបស់ Cavani នាទី៣៧, Di María នាទី៤១ និង Mbappé នាទី៧០។

១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Marin នៅនាទី៧៤។ ដោយឡែក១គូទៀតគឺ Napoli បានបន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួនដោយយកឈ្នះ Liverpool ១ទល់នឹង០ដើម្បីឈរលេខ១ ពូល C ខណ:លេខ២គឺ Paris មាន៣ពិន្ទុស្មើគ្នាជាមួយ Liverpool ហើយ Red Star នៅបាតតារាង៕

អត្ថបទ៖ វីរ័ត្ន