ចេញហើយៗ! EXO ប្រកាសចំណងជើង និង​ថ្ងៃចេញ​អាល់ប៊ុមថ្មី ជាមួយសមាជិក​ទាំងអស់

  • 2018-10-04 01:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ក្រុម​ចម្រៀង​ EXO បាន​ចេញ​មុខ​ទទួល​ស្គាល់​ និង​បញ្ជាក់​ពី​ការ​វិល​ត្រឡប់​មក​វិញ​របស់​ក្រុម​​ហើយ​ ជាមួយ​ Teaser វីដេអូ​ អម​ជាមួយ​រូប​ភាព​លើ​វិបសាយ​ និង​គណនី​សង្គម​ផ្លូវការ​របស់​ខ្លួន។

រូបភាព Teaser អាល់ប៊ុមថ្មី

ផ្អែក​តាម​ផលិតកម្ម​ SM បាន​ឲ្យ​ដឹង​ថា​ EXO នឹង​វិល​មក​វិញ​ជាមួយ​អាល់ប៊ុម​ធំ ទី​ ៥ មាន​ឈ្មោះ​ថា​ "Don't Mess Up My Tempo” នៅ​ថ្ងៃ​ទី​ ០២ ខែ​វិច្ឆិកាខាងមុខ។ អ្វី​ដែល​កាន់​ភ្ញាក់​ផ្អើល​នោះ​ គឺ​ Lay ដែល​អវត្តមាន​ពី​ក្រុម​កាល​ពី​ឆ្នាំ​មុន ក៏​នឹង​វិល​មក​ជា​ថ្មី​ជាមួយ​ក្រុម​ ដោយ​ថែម​ទាំង​បាន​ថត​បទ​ក្នុង​អាល់ប៊ុម​ថ្មី​ជាភាសា​ចិន​ទៀត ហេតុនេះ​ប្រាកដ​ណាស់​លោក​ក៏​នឹង​មាន​មុខ​ក្នុង​វីដេអូ​បទ​ថ្មី​របស់ EXO ដែរ។

EXO

​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់​ចាំ​ ហើយ​ក្រុម​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អន្ទះសារ​ថែម​មួយ​កម្រិត​ចំពោះ​ដំណើរ​វិល​មក​វិញ​លើក​នេះ​ ក្រោយ​បាត់​មុខ​ជាង​ ១​ឆ្នាំ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី