សាលី អ៊ូមើត ប្រកួត​វិញ្ញាសា​ដែល​ឈ្នះ​មេដាយ​មាស​នៅ​ Asian Games ល្ងាច​នេះ​

  • 2018-10-04 02:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម៉ោង ៦ល្ងាច​នេះ​ (ម៉ោង​នៅ​​កម្ពុជា) កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ម៉ូតូទឹក​ សាលី អ៊ូមើត នឹង​ធ្វើ​ការ​ប្រកួត​ក្នុង​កម្រិត​ពិភព​លោក​លើ​ប្រភេទ​វិញ្ញាសា Ski Modified ​ដែល​ជា​វិញ្ញាសា​មួយ​រូប​គេ​បាន​ជួយ​​ដណ្ដើម​បាន​មេដាយ​មាស​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ Asian Games 2018។

សាលី អ៊ូមើត

ការ​ចូល​រួម​កម្រិត​ពិភព​លោក​ លើក​នេះ​ជា​ការ​ប្រកួត​​ដំណាង​ឲ្យ​កម្ពុជា​ជា​លើក​ទី​១ ដែល​លេង​ឲ្យ​ក្លឹប​ Flamingo jet ski racing team របស់​កម្ពុជា​ ក្លឹប​នេះ​ជា​ក្លឹប​របស់​ សាលី អ៊ូមើត ដែល​ទើប​បង្កើត​ឡើង​នៅ​​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ទាក់​ទង​ទំនុក​ចិត្ត​ អ៊ូមើត ​មាន​ក្ដី​សង្ឃឹម​ក្នុង​ការ​ប្រកួត​ក្រោម​ ហេតុ​ផល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ។

​ការ​ចូល​រួម​ប្រកួត​កម្រិត​ពិភព​លោក​នេះ សាលី អ៊ូមើត​ បាន​ចូល​រួម​ចំនួន ៣ លើក​រួច​មក​ហើយ ប៉ុន្តែ​គឺ​ប្រកួត​ដំណាង​ឲ្យ​ប្រទេស​ថៃ​ទាំង​អស់ ដោយ​កាល​នោះ​គឺ​ឈ្នះ​មេដាយ​មាស​៣​លើក​ និង​សំរឹទ្ធ​២​គ្រឿង​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​