Mourinho អាច​ត្រូវ​បញ្ឈប់​​សប្ដាហ៍​ក្រោយ​បើ​សិន​ស៊ី​ Newcastle មិន​បាន​

  • 2018-10-04 02:29:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​របស់​ Jose Mourinho នៅ​ Manchester United កាន់​តែ​ខើច​ខ្លី​មែនទែន​ហើយ​ក្រោយ​ថ្នាក់​ដឹកនាំ​របស់​ក្លឹប​ចាប់​ផ្ដើម​អស់​ជំនឿ​លើ​រូប​លោក។​

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​អាច​ត្រូវ​​បណ្ដេញ​ចេញ​នៅ​សប្ដាហ៍​ក្រោយ​នេះ​បើ​សិន​ជា​ United ទទួល​លទ្ធផល​មិន​ល្អ​ក្នុង​ការ​ប្រកួត​ទល់​ Newcastle United នៅ​ថ្ងៃ​សៅរ៍។​ សម្រាប់​បច្ចុប្បន្ន​គ្មាន​នរណា​នៅ​ខាង​​ Mourinho ទៀត​ទេ​សូម្បី​តែ​កីឡាករ​របស់​លោក​ផ្ទាល់​ ហើយ​ងាក​ទៅ​អ្នក​គាំទ្រ​វិញ​កំពុង​ទាមទារ​ចង់​បាន​ Zinedineទៅ​ដឹកនាំ។​

Mourinho បាន​ឈ្នះ​ League Cup និង​ Europa League នៅ​រដូវ​កាល​ដំបូង​ ហើយ​បញ្ចប់​ចំណាត់ថ្នាក់​លេខ​២​ក្នុង​តារាង Premier League​​ និង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ FA Cup កាល​ពី​រដូវ​កាល​មុន​។​ យ៉ាង​ណា​បច្ចុប្បន្ន​ United កំពុង​ប្រកាស​អាសន្ន​ដោយ​ឈរ​លេខ​១០​នៅ Premier League, ធ្លាក់​ចេញ​ពី League Cup៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន