ជោគជ័យថ្មី EZECOM បានវិញ្ញាបនបត្រ​ស្តង់ដារ​អន្តរជាតិ ISO 9001: 2015

  • 2018-10-04 06:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មាន​ការ​ខិត​ខំប្រឹងប្រែង​ពី​សំ​ណាក់​ក្រុមការងារ​គ្រប់​ជាន់ថ្នាក់ ក្រុមហ៊ុន EZECOM បាន​ទទួល​ការបញ្ជាក់​ជា​ផ្លូវការ​នូ​វ​វិញ្ញាបនបត្រ​ស្តង់ដារ​គុណភាព ISO 9001: 2015 ដែល​ជា​វិញ្ញាប​នប​ត្រ​ជំ​នា​ន់​ថ្មី​បំ​ផុត​នៃ​ស្ថា​ប័ន​បញ្ជាក់​ស្តង់ដារ​កម្រិត​អន្តរជាតិ​អន្តរជាតិ​នេះ​។​

លោក Paul Blanche-Horgan អគ្គនាយក​ក្រុមហ៊ុន EZECOM បាន​ឱ្យ​ដឹង​ថា៖ “​វិញ្ញាបនបត្រ ISO 9001: 2015 នេះ ជា​ការ​បង្ហាញ​ជូន​អតិ​ថិ​ជន​អំពី​ការ​យក​ចិត្ត​ទុកដាក់រ​បស់​ក្រុមហ៊ុន EZECOM ចំពោះ​ដំណើ​រ​ការ​គ្រប់​គ្រង​និង​នីតិ​វិធី​ប្រតិបត្តិការ ដែល​ធានា​បាន​នូ​វ​គុណភាព​ខ្ពស់​ក្នុង​ការផ្តល់សេវា​របស់​យើង​។​”

លោក​បាន​បន្ថែម​ទៀតថា៖ “​ដំណើរការ​រៀ​ប​ចំ​ដើម្បី​ទទួលបាន​វិ​ញ្ញាប​នប​ត្រ​នេះ គឺ​មិនមែន​ងាយស្រួល​នោះទេ ដែល​ត​ម្រូ​វ​ស្តង់ដារ​គុណភាព​ និង​ឧត្ដមភាព​ខ្ពស់​ពី​សំ​ណាក់​បុគ្គលិក​របស់​យើង​គ្រប់​ជាន់ថ្នាក់ ហើយ​វា​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​មុតមាំ​របស់​ក្រុមហ៊ុន EZECOM ក្នុង​ការផ្តល់ជូន​សេវាកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​អតិ​ថិ​ជន"។

គួរ​បញ្ជាក់​ផងដែ​រថា ក្រុមហ៊ុន EZECOM បាន​និង​កំពុង​ដាក់ឱ្យ​ប្រើប្រាស់​នូ​វ​ប្រ​ព័​ន្ធ​គ្រប់​គ្រង​គុណភាព​របស់​ស្ថា​ប័ន ISO អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ក្រុមហ៊ុន​ក៏​ជា​ម្ចាស់​នៃ​វិញ្ញាបនប័ត្រ​ជំ​នា​ន់​មុន​គឺ ISO 9001: 2008 ផងដែរ​។ តាមពិត ក្រុមហ៊ុន EZECOM គឺជា​ក្រុមហ៊ុន​អ៊ីនធឺណិត​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​ការ​ទទួលស្គាល់​ស្តង់ដារ​គុណភាព​អន្តរជាតិ ISO ។​

ក្រុមហ៊ុន EZECOM បាន​សម្តែង​ការ​អរគុណ​ចំពោះ​អតិថិ​ជន​របស់ខ្លួន ដែល​បាន​គាំទ្រ​សេវា​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន​រហូតមក​។ ក្រុមហ៊ុន​ប្តេជ្ញា​បន្ត​ព​ង្រឹ​ង​គុណភាព និង​ពាំនាំ​បច្ចេកវិទ្យា​សារ​គមនាគ​មន៍​ថ្មី​ចុងក្រោយ​បំផុត​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី