ប្រទេស​ថ្មីៗ​ទាំង​៤ដែល​ទើប​តែ​កើត​ក្រោយ​ចូល​សតវត្ស​ទី​២១

  • 2018-10-04 10:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដា​ប្រទេស​ទាំង​៤ ខាង​ក្រោម​នេះ​ជា​ប្រទេស​ដែល​ទើប​បានទទួល​ស្គាល់​ជា​ផ្លូវ​ការ​ក្រោយ​ឆ្នាំ​២០០០​៖

១.ប្រទេស​ស៊ូដង់​ខាង​ត្បូង​៖ បាន​ប្រកាស​ឯករាជ្យ​ចេញ​ពី​ប្រទេស​ស៊ូដង់​នៅ​ថ្ងៃ​ទី​០៩​ខែ​កក្កដា​ឆ្នាំ​២០១១ បន្ទាប់​ពី​មាន​សង្គ្រាម​បង្ហូរ​ឈាម​គ្នា​រយៈពេល​ជាង​១០​ឆ្នាំ​នេះ​។ យ៉ាង​ណា​ក៏​ដោយ​ជម្លោះ​រ៉ាំ​រ៉ៃ​នៅ​តែ​បន្ត​នៅ​ប្រទេស​នេះ។

២.ប្រទេស​ស៊ែប​៖ ក្រោយ​ពី​ការ​ប្រកាស​ឯករាជ្យ​របស់​ Montenegro ប្រទេស​ស៊ែប​ក៏​បាន​ប្រកាស​តាម​នៅ​ថ្ងៃ​ទី​០៥​ខែ​មិថុនា​ឆ្នាំ​២០០៦។ ពេល​នោះ​រដ្ឋ​សហព័ន្ធ​Serbia និង​ Montenegro​ក៏​បាន​រំសាយ។

៣.ប្រទេស​Montenegro៖ បាន​ផ្ដាច់​ខ្លួន​ប្រកាស​ឯករាជ្យ​នៅ​ថ្ងៃ​ទី​០៣​ខែ​មិថុនា​ឆ្នាំ​២០០៦​ ចេញ​ពី​រដ្ឋ​សហព័ន្ធ​ Serbia និង​ Montenegro ដែល​ជា​រដ្ឋ​អតីត​សាធារណរដ្ឋ​យូហ្គោស្លាវី​។

៤.ប្រទេស​ទីម័រខាងកើត​៖ ប្រកាស​ឯករាជ្យ​ចេញ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ទី​២០​ខែ​ឧសភា​ឆ្នាំ​២០០២​ ក្រោយ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​ប្រទេស​នេះ​អស់​រយៈពេល​ជា​ច្រើន​ទសវត្ស​។

ប្រភព៖ Washingtonpost   អត្ថបទ៖ សេរី មង្គល