ទីបំផុត HyunA និង​ E'Dawn សម្រេច​ដើរ​ចេញ​ពី​ផលិតកម្ម Cube ដោយ​គ្មានស្រណោះ

  • 2018-10-05 03:08:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃ​ទី​ ០៥ ខែតុលា​ មាន​សេចក្ដី​រាយការណ៍​មក​ថា​ តារា​ចម្រៀង​ E'Dawn និង​ HyunA បាន​ផ្ដាច់​ខ្លួន​ពី​ផលិតកម្ម Cube ទាំង​ស្រុង​ហើយ។ តាម​រយៈការ​ដើរ​ចេញ​នេះ​ដែរ បាន​ចាប់​ផ្ដើម​មិនបង្អង់​យូរ​តាំង​ថ្ងៃ​ទី​ ១៣ ខែកញ្ញា ពោល​តាំង​ពី​ផលិតកម្ម​នេះ​ប្រកាស​ដេញ​ពួកគេ​ម្ល៉េះ។

យ៉ាងណា​មិញ​ បើ​រម្លឹក​ទៅ​កាល​ពី​រឿង​កើត​ឡើង​ សាមី​ខ្លួន​ទាំង​ ២​គឺ E'Dawn និង​ HyunA ប្រាប់​ថា​ពួក​គេ​ដឹង​ខ្លួន​ ​ត្រូវ​បាន​បណ្ដេញ​តាម​រយៈ​សារព័ត៌មាន​ទៅវិញ។ ប៉ុន្មាន​ម៉ោង​ក្រោយ​ ផលិតកម្ម​ Cube ក៏​បាន​បង្វែរ​សម្ដី​របស់​ខ្លួន​ ដោយ​ប្រកាស​ថា​គ្រប់​យ៉ាង​មិន​ទាន់​បាន​សម្រេច។

ទីបំផុត​ពេល​នេះ​ គូស្នេហ៍​ HyunA និង​ E'Dawn ក៏​បាន​ចាកចេញ​ដោយ​គ្មាន​ស្រណោះ​ពី​ផលិតកម្ម​នេះ។ ប្រភព​ខាង​ក្នុង​ក៏​បាន​បង្ហើប​ដែរ​ថា៖ "ពួកគេ​ពិត​ជា​រង​នូវ​ការ​ឈឺ​ចាប់​ណាស់​ នៅពេល​​ផលិតកម្ម Cube ដេញ​ពួកគេ​ទាំង​គ្មាន​ឲ្យ​តម្រុយ​ ឬ​ផ្ដល់​ព័ត៌មាន​មុន។ ផលិតកម្ម Cube បញ្ជាក់​ថា​ ខ្លួន​ស្ដាប់​មតិ​របស់​តា​រា​ពួកគេ ប៉ុន្តែ​ទំនាក់ទំនង​រវាង​ភាគី​ទាំង​សង្ខាង ហាក់​ដូចជា​មិនល្អ​សោះ។ ដូចនេះ​វា​ជារឿងពិបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា។ កុងត្រា​របស់ HyunA និង​ E'Dawn នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ ដូចេ្នះ​បញ្ហា​មួយ​ចំនួន​ក៏​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​ឯកឯង​ដែរ”៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី