ហេហេ.... ស្ដេចហ្គេម ប្រាប់​មូល​ហេតុ​ចូល​ចិត្ត​ឡើង​សមរភូមិ​ដោះអាវ (វីដេអូ)

  • 2018-10-05 05:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាគមន៍​មក​កាន់​ Vlog ​របស់​យើង! នៅ​ពេល​ឡាយ​វីដេអូ​លើ​សមរភូមិ E-Sport ​ម្ដងៗលោក ងួន ស៊ីណាត តែងតែ​​អាវ​ ហើយ​អ្នក​គាំទ្រ​លោក​ជា​ច្រើន បាន​ចោទ​​សួរ​ថា ហេតុអ្វីបាន​​​បុរស​មាន​រហស្សនាម​​ "ស្ដេច​ហ្គេម​" នេះចូល​ចិត្ត​លេង​ខ្លួន​ទទេ​ម្ល៉េះ?

ចំពោះ​មូលហេតុ​លោក ស៊ីណាត ប្រាប់​ថា មិន​មែន​លោក​ចង់​បង្ហាញ​សាច់ស​ខ្ចី ​​ដូច​បណ្ដូល​ចេក​របស់​លោក​នោះ​ទេ ពោល​គឺ​មក​ពីលោក​​ក្ដៅ​ពេក ព្រោះ​​កន្លែង​​​លេងគ្មាន​ម៉ាស៊ីន​ត្រជាក់ មាន​តែ​កង្ហារ​ប៉ុណ្ណោះ។ លោក​ប្រាប់​ថា ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ លោក​​នឹង​​ដាក់​ម៉ាស៊ីន​ត្រជាក់ ហើយ​លេង​ពាក់​អាវ​វិញ ដើម្បី​កុំ​ឱ្យ​ហ្វេន​សួរ​នាំ​ច្រើន​ពេក៕

https://www.youtube.com/watch?v=lTTJpUV-uJo&feature=youtu.be

រឿងទាក់ទងនឹងស្ដេចហ្គេម និងរឿងផ្សេងៗ

អត្ថបទ៖ អ៊ុំ សុភក្តិ