ជាងជំនាញប្រាប់គន្លឹះដាក់ N លើ Prius គ្រប់ស៊េរី (មានវីដេអូ)
- 2018-10-06 02:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាងជំនាញប្រាប់គន្លឹះដាក់ N លើ Prius គ្រប់ស៊េរី (មានវីដេអូ)
ចន្លោះមិនឃើញ
ជាធម្មតា រថយន្ត Pruis មិនអាចដាក់លេខ N បានទេ (អត្ថន័យអក្សរ N ឬ Neutral ងាយស្រួលរុញឬបម្លាស់ទី នៅពេលរថយន្តពន្លត់ម៉ាស៊ីន)។ អ្នកជំនាញបានបង្ហាញបច្ចេកទេសសម្រាប់ដាក់លេខ N ដែលអ្នកកំពុងប្រើប្រាស់រថយន្ត Prius អាចស្វែងយល់។
លោក ណារឿន អ្នកជំនាញខាងរថយន្ត Prius បានឲ្យ Sabay ដឹងថា ម៉ាស៊ីន Prius ហ្សីនមកពីនាយ មិនអាចដាក់លេខ N បានទេ ទោះជាជាន់ហ្វ្រាំងកាច់ទៅ N ក៏វានៅតែលោតចូល P ដោយស្វ័យប្រវត្តិ។
"ដើម្បីដាក់លេខ N លើរថយន្ត Prius ទាល់តែកាច់ទៅ N ហើយដោះក្បាលអាគុយចេញ គឺម៉ាស៊ីនហ្សីនមកពីនាយគឺធ្វើអឺចឹង តែបើដោះចេញហើយ ចង់ដាក់អូស ឬជាន់ហ្វ្រាំងក៏លែងស៊ីដែរ"។
លោកថា បើចង់ដាក់ N បានទាល់តែកែថែមដាក់កុងតាក់មួយទៀត។ ពេលដំណើរការត្រូវជាន់ហ្វ្រាំងដៃមួយ (ហៅហ្វ្រាំងជើងក៏បាន) ពេលជាន់ហ្វ្រាំង រួចទាញមក N រួចចុចកុងតាក់ហើយព្រលែងហ្វ្រាំងមកវិញ ចុងក្រោយគ្រាន់តែចុចប៊ូតុង Power ឲ្យរលត់ជាការស្រេច ពេលនោះអាចរុញ ឬស៊ីផ្លេបានតាមចិត្ត។
ចង់ដឹងច្បាស់ ទស្សនាវីដេអូណែនាំខាងក្រោម៖
១. ដាក់ N ងាយស្រួលចតនៅកន្លែងចង្អៀតដូចជា ផ្សារ ឬកន្លែងថតបណ្ដោះអាសន្នជាដើម។
២. មិនងាយមានអ្នកលួចយកឡានបាន
៣. ជាកុងតាក់សម្ងាត់ អាចការពារឡានបានមួយផ្នែក
៤. ផ្ដាច់ចរន្តភ្លើង មិនឲ្យបញ្ជាបញ្ឆេះបាន ទោះជាមានសោរក៏ដោយ។
១. អក្សរ R (Reverse) នៅពេលរថយន្តត្រូវការរយ៉ែថយក្រោយ
២. អក្សរ P (Park) ប្រើការពាររថយន្តពីការបម្លាស់ទី នៅពេលចតនៅស្ងៀម
៣. អក្សរ N (Neutral) ងាយស្រួលរុញឬបម្លាស់ទី នៅពេលរថយន្តពន្លត់ម៉ាស៊ីន
៤. អក្សរ D (Drive) សម្រាប់រថយន្តបើកបរធម្មតា
៥. លេខ ១ ដល់ ៥ សម្រាប់លេខប្រើធម្មតា ឯលេខ ២ សម្រាប់ប្រើពេលរថយន្តឡើងទួល ឬឡើងភ្នំ
៦. អក្សរ L (Low) សម្រាប់ប្រើនៅពេលរថយន្តស្ថិតនៅក្នុងស្ថានភាពជាប់ផុង ឬសណ្ដោង។