ស្អាត​អស់​ទាស់ រថយន្ត Bugatti Divo ជំនាន់​ថ្មីតម្លៃ ៥,៧ លាន​ដុល្លារ មាន​តែ​ ៤០ គ្រឿង​ប៉ុណ្ណោះ

  • 2018-10-06 03:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Bugatti Divo តម្លៃ ៥,៧ លាន​ដុល្លារ​នេះ ត្រូវ​បាន​ក្រុមហ៊ុន ​Bugatti បង្ហាញ​​ជា​សាធារណៈ​នៅ​ក្នុង​ពិព័រណ៍ Paris Motor Show 2018 កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​។

តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Businessinsider ក្រុមហ៊ុន ​Bugatti នឹង​ផលិត​​រថយន្ត​ប្រណីត​ថ្មី​នេះ តែ​ ៤០​គ្រឿង​ប៉ុណ្ណោះ ហើយ​នឹង​មាន​លក់​ជា​ផ្លូវការ​នៅ​ឆ្នាំ​ ២០២១។

Divo មិន​លឿន​ដូច​រថយន្ត Bugatti chiron ដែល​បាន​បង្ហាញ​ខ្លួន​នៅ Geneva Motor Show ក្នុង​ឆ្នាំ​២០១៦​ឡើយ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​រចនា​ឱ្យ​ទំនើប​ជាង​មុន។

រថយន្ត Divo មាន​សំទុះ​ល្បឿន ០-១០០ គីឡូ​ម៉ែត្រ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង និង​មាន​ល្បឿន​លឿន​បំផុត​ ៣៨០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ទស្សនា​វីដេអូ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម
អត្ថបទថ្មី