ទាំងនេះជាកម្រងរូបពីក្មេងរបស់ IU សុទ្ធតែគួរឲ្យស្រឡាញ់ មើលមិនចេះណាយ

  • 2018-10-09 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយដល់តារាស្រីសម្រស់ស្រស់ស្អាតប្រចាំពិភព K-Pop មហាជនមួយចំនួនមិនដែលភ្លេចលើកពីតារាចម្រៀង និងសម្ដែង IU ទេ។ តួយ៉ាងតាំងពីចូលសិល្បៈ រហូតមកទល់ពេលបច្ចុប្បន្ន ភាពល្អស្អាតរបស់តារាស្រីវ័យ ២៥ឆ្នាំនេះ នៅតែមានជានិច្ច មិនចេះសាបរលាបឡើយ។

កាលពីថ្ងៃទី ០៥ ខែតុលា តារាស្រីរូបនេះបានបង្ហោះរូបភាពពីក្មេងចំនួន ៣សន្លឹកបង្កឲ្យអ្នកគាំទ្រជាប់ចិត្តដិតអារម្មណ៍ និងសរសើរថាគួរឲ្យស្រឡាញ់គ្រប់គ្នា។ បើប្រៀបធៀបមុខមាត់​របស់​នាង​ពីតូច​ និង​បច្ចុប្បន្ន​ ឃើញថា​មិនសូវជា​ប្លែក​គ្នា​ប៉ុន្មានទេ។

ដោយឡែកក្រៅពីរូបទាំងនេះ ក៏នៅមានរូបជាច្រើនសន្លឹកពីកុមារ របស់ IU ដែរ ទស្សនាដូចខាងក្រោម៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី