ច្បាស់​ការ! អ៊ីអន ៣ នឹង​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ ២០២៣ ខាង​ត្បូង​ក្រុង​ភ្នំពេញ

  • 2018-10-06 08:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អ៊ីអន ម៉ល (AEON) របស់​ជប៉ុន បាន​ប្រកាស​ថា ផ្សារ​ទំនើប​ទី ៣ របស់​ខ្លួន​នឹង​មាន​វត្តមាន​នៅ​កម្ពុជា​ឆាប់ៗ​នេះ​ហើយ ដោយ​មាន​ទីតាំង​ស្ថិត​នៅ ING City ដែល​ជា​គម្រោង​អភិវឌ្ឍ​ធំ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ។

AEON 3 នឹង​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ទំហំ ១៨ ហិកតា ហើយ​ផ្សារ​ទំនើប​នេះ គ្រោង​នឹង​បើកទ្វារ​ដំណើរ​ការ​នៅ​ឆ្នាំ ២០២៣ ខាង​មុខ ព្រម​ទាំង​ក្លាយ​ជា​ផ្សារ​ទំនើប​ធំ​ជាង​គេ​បំផុត​នៅ​ស្រុក​ខ្មែរ បើ​គិត​មក​ត្រឹម​ពេល​នេះ។

ប្រធាន​អគ្គនាយក​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌីង លោក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​លោក​បាន​ទទួល​គោលការណ៍​ពី​រាជ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ពង្រីក​ភាគ​ខាង​ត្បូង​ភ្នំពេញ ដោយ​មាន​ផ្ទៃដី ២ ៥៧២ហិកតា ដែល​ក្រុមហ៊ុន​ចង់​ប្រមូល​ផ្ដុំ​រវាង​សកម្មភាព​ផ្សារ​ទំនិញ ភាព​កំណើន​ការងារ និង​ទីតាំង​កម្សាន្ត​ក្នុង​កន្លែង​តែ​មួយ។

ING City បាន​ចាប់​ផ្ដើម​សិក្សា​ផែនការ​មេ​របស់​ខ្លួន​នៅ​ឆ្នាំ ២០០៧ និង​បាន​អនុម័ត​នៅ​ថ្ងៃ​ទី ៧ កក្កដា ២០១៤ ហើយ​នៅ​ដើម​ខែ​មេសា ២០១៧ មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន ដែល​មាន​ប្រវែង ៩ ១៦០ម៉ែត្រ និង​ទទឹង​ផ្លូវ ៦០ម៉ែត្រ បាន​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ៕

អត្ថបទ៖ វិទូ