អ្នក​ចាត់​ការ​ល្បី​ឈ្មោះ ៥​រូប​កំពុង​ទំនេរ​គ្មាន​​ក្លឹប​កាន់

  • 2018-10-11 03:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ក្នុង​លីគ​ធំ​ៗ​នៅ​អឺរ៉ុប​កំពុង​ដំណើរ​ការ​បាន​ជិត​១០​សប្ដាហ៍​ហើយ ខណៈ​ក្លឹប​មួយ​ចំនួន​កំពុង​មាន​បញ្ហា​​ខ្លះ​ជាមួយ​​អ្នក​ចាត់​ការ។

ក្លឹប​ធំ​៣​រួម​មាន Manchester United, Real Madrid និង Bayern Munich កំពុង​បង្ហាញ​ទម្រង់​លេង​មិន​សូវ​បាន​ល្អ​​ចាប់​តាំង​ពី​​ដើម​រដូវ​កាល​ថ្មី។ ពួក​គេ​ក៏​អាច​នឹង​ចាត់ចែង​រឿង​អ្នក​ចាត់​ការ​ ប្រសិន​ក្រុម​បន្ត​អន់​ថយ។ ខាង​ក្រោម​ជា​អ្នក​ចាត់​ការ​ល្បី​ៗ​ ៥​រូប​ដែល​កំពុង​ទំនេរ​គ្មាន​ការងារ៖

១. Zinedine Zidane

បន្ទាប់​ពី​ដើរ​ចេញ​ពី​ក្លឹប Real Madrid បុរស​សញ្ជាតិ​បារាំង​រូប​នេះ​​កំពុង​សម្រាក​ពី​ការងារ​។ ប៉ុន្តែ​គេ​ត្រូវ​បាន​ចាត់​ទុក​ជា​បេក្ខភាព​​ទី​មួយ​ជំនួស​ Jose Mourinho​ ប្រសិន Man Utd បណ្ដេញ​ចេញ។

២. Antonio Conte

ចាំ​តាំង​ចេញ​ពី Chelsea មុន​រដូវ​កាល​ថ្មី​​បើក អ្នក​ចាត់​ការ​បទពិសោធន៍​ពេញ​ខ្លួន​​ហាក់​ស្ងប់ស្ងាត់​ពី​ពិភព​បាល់​ទេ ហើយ​ក៏​មិន​ទាន់​លេច​ឭ​ថា​ក្លឹប​ថា​ចង់​បាន​ដែរ។

៣. Arsene Wenger

ត្បិត​ស្ថិត​ក្នុង​វ័យ​៦៨​ឆ្នាំ​ តែ Wenger មិន​ទាន់​សម្រេច​ចិត្ត​ចូល​និវត្តន៍​ទេ។ លោក​បាន​ដើរ​ចេញ​ពី Arsenal ក្រោយ​ដឹង​នាំ​នៅ​ទី​នោះ​អស់​រយៈពេល​ជា​២០​ឆ្នាំ។

៤.​ Laurent Blanc

Laurent Blanc គ្មាន​ការងារ​ធ្វើ​តាំង​ពី​ឆ្នាំ​២០១៦។ តែ​លោក​ក៏​ធ្លាប់​ត្រូវ​បាន​ទាក់ទង​ពី​តោខៀវ​ Chelsea មុន​ពេល​តែងតាំង Maurizio Sarri។

៥.​Claudio Ranieri

អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ក៏​ទំនេរ​ដូច​គ្នា ក្រោយ​ចេញ​ពី Nantes ក្នុង​ឆ្នាំ​២០១៨​នេះ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ