កសិករប្រាប់ថាត្រូវចេះធ្វើរឿងមួយបើចង់ឲ្យ​ការចិញ្ចឹមពពែបានផលល្អ

  • 2018-10-11 03:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​លើកឡើក​ឡើងថា​ការ​ចិញ្ចឹម​ពពែ​ជា​មុខ​របរ​មួយ​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រជា​ពល​រដ្ឋ​ខ្លះ​រស់​នៅ​តាម​តំបន់​ជន​បទ​តែ​ចំណុច​ពិសេស​មួយ​ដែល​អ្នក​ចិញ្ចឹម​ពពែរ​គួរដឹង​នោះ​គឺ​ពេល​ពពែក​ផ្តល់​កំណើត​កូន​។

(លោក​ឌីន​ យ៉ើ​ កំពុង​ឈរ​មើល​ពពែ​របស់​លោក)

កសិករ​ខ្មែរ​ឥស្លាម​ម្នាក់​ដែលមាន​បទពិសោធន៍​ចិញ្ចឹមពពែ៣០​ឆ្នាំ​មក​ហើយ​នោះ​លើក​ឡើង​ថា​ម្ចាស់ពពែ​ដើរតួរ​ជា​ឆ្មប​ជួយ​បង្កើត​កូន​ឲ្យ​ពពែ ហើយ​ក៏​ជា​អ្នក​ដែល​ត្រូវ​យក​កូន​ពពែ​ទើប​កើត​ទៅ​ឲ្យ​មេ​ពពែ​លិឍ​ផង​ដែរ។

កំពុង​តែ​កៀង​ពពែ​ចុះ​ទូក​ដឹក​យក​ទៅ​ផ្ទះ​វិញ​កសិករ​ខ្មែរ​ឥស្លាម​​ម្នាក់​មាន​វ័យ​៥០​ឆ្នាំ​ម្នាក់​រស់​នៅ​ខេត្ត​តាកែវ ​គឺ​លោក​ឌីន​ យ៉ើ​ ប្រាប់​Sabay ​ថា​ពពែ​ផ្តល់​ផល​ក្នុង​មួយ​ឆ្នាំ​ពីរ​ដង​បើ​មេក្រមុំ​អាយុមួយ​ឆ្នាំ​អាចឲ្យ​កំណើត​កូន​ម្តង​មួយម្បាល​តែ​ថា​បើ​មេ​ដែល​ធ្លាប់​ផ្តល់​កំណើត​ចាប់ពី​ពីរ​ដង​ឡើង​ទៅ​អាច​កើត​កូន​ម្តង​ពីរទៅបី​ក្បាល​ជួន​កាល​ដល់​បួន​ក្បាល​ក៏​មាន​។

លោក​បន្តថា៖​«ប៉ុន្តែ​ប្រការ​សំខាន់​មួយ​គឺលៃយ៉ាង​ណា​ម្ចាស់​ត្រូវ​ជួយ​ឲ្យ​មេ​វា​បាន​លិឍ​កូន​ទើបកើត​ឲ្យបាន​ភ្លាមៗ​ប់មិន​អ៊ីចឹង​មេ​មិន​ព្រមកូន​បៅ​ទេ នេះជា​ធម្មជាតិ​របស់ពពែ»។​

ចំពោះ​តម្លៃ​លើ​ទីផ្សារ​វិញ​លោក​ថា​បច្ចុប្បន្ន​ធ្លាក់​ចុះ​បន្តិច​គឺ​នៅ​ត្រឹម១គីឡូក្រាម​ថ្លៃ​១៨ ០០០រៀល​ខណៈ​ដែល​ពី​មុន​មក​មាន​តម្លៃ​រហូត​ដល់​ជាង​ពីរ​ម៉ឺន​រៀល​។ លោក​បន្តថា​ការ​ធ្លាក់​ថ្លៃ​នេះ​ហើយ​ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​ធំ​បាន​បោះ​បង់​មុខ​របរ​ចិញ្ចឹម​ពពែរ​។

ទោះ​បី​ជាថ្លៃពពែ​​មាន​ការ​ធ្លាក់​ចុះ​បែប​នេះ​ក៏​ដោយ​លោក​ថា​នៅ​តែ​បន្ត​ក្រាញ​ននៀល​ប្រកប​មុខ​របរ​នេះ​ដែរ​ព្រោះ​ថា​លោក​នៅ​តែអាច​រក​ចំណូល​បាន​ជាង​ដប់​លាន​រៀល​ក្នុង​១ឆ្នាំៗ​ពី​របរ​នេះ​បន្ថែម​លើ​មុខ​របរ​នេសាទ៕

អត្ថបទដោយ៖ ជិន វេន