រិទ្ធ អូមេហ្គា ជូនកាដូភរិយាតម្លៃរាប់ពាន់ដុល្លារក្នុងថ្ងៃ ខួបកំណើត

  • 2018-10-11 03:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដឹក​នាំ​សម្ដែង​វ័យ​ក្មេង​ រិទ្ធ អូមេហ្គា បាន​ជូន​កាដូ​ភរិយា​តម្លៃ​រាប់​ពាន់​ដុល្លារ​ក្នុង​ថ្ងៃ​ខួប​កំណើត​​កាល​ពី​ពេល​ថ្មីៗ​នេះ ដល់​ថ្នាក់​ធ្វើ​ឲ្យ​នាងរំភើប​ឡើង​ចង់​ស្រក់​ទឹក​ភ្នែក​ទៅ​ហើយ។

រិទ្ធ អូមហ្គា ថា ត្បិត​ចិញ្ចៀន​​ពេជ្រ​ ទូរស័ព្ទ​ iPhone និង​កាបូប​ដែល​លោក ​ទិញ​ជូន​ភរិយា​ក្នុង​ថ្ងៃ​ខួប​កំណើត​មិន​​​មាន​តម្លៃ​ថ្លៃ​ក្ដី តែ​​ពិត​ជា​មាន​អត្ថន័យ​ណាស់​សម្រាប់​រូប​លោក ព្រោះ​វា​​គឺ​ជា​ប្រាក់​​បាន​មក​ពី​ការ​សន្សំ​​​លក់​បាយ​ក្ដាំង​​រយៈ​ពេល​ ១ឆ្នាំ មក​នេះ។

“ ទាំង​កាបូប​​ ទូរស័ព្ទ​ iPhone និង​ចិញ្ចៀន​ពេជ្រ​ដែល​ខ្ញុំ​ជូន​ភរិយា​តម្លៃ​មិន​ថ្លៃ​ទេ​បង​បូក​​បញ្ចូល​គ្នា​ប្រហែល​២ ទៅ​ ៣ពាន់​ដុល្លារ។ កន្លង​មក​ខ្ញុំ​បាន​សន្យា​ជាមួយ​ខ្លួន​ឯង​ថា ទោះ​ខ្ញុំ​លំបាក​ប៉ុណ្ណា ក៏​មិន​ឲ្យ​ភរិយា​ជា​ទី​ស្រឡាញ់​ខ្ញុំ​លំបាក​ជាមួយ​ដែរ​ គេ​មាន​អ្វី​គាត់​ត្រូវ​មាន​ហ្នឹង​ដែរ"។ រិទ្ធ អូមេហ្គា រៀប​រាប់។​

ឯ​ប្រពន្ធ រិទ្ធ​​ អូមេហ្គា ក្រោយ​ពី​ឃើញ​ស្វាមី​ជូន​កាដូតម្លៃ​រាប់​ពាន់​ដុល្លារ​ ជាមួយ​ពាក្យ​ពេចន៍​ផ្អែម​ល្ហែម​ភ្លាម​នោះ​នាង ក៏​បាន​ឆ្លើយ​តប​ទៅ​ស្វាមី​វិញ​ថា៖" អូន​ពិត​ជា​អរគុណ​ខ្លាំង​ណាស់​ប្ដី​សម្លាញ់​ទោះ​ពិបាក​​យ៉ាង​ណា​​បង​មិន​ដែល​ឲ្យ​អូន​ពិបាក​ជាមួយ​ដែរ​។ អូន​ពិត​ជា​មាន​សំណាង​ណាស់​បាន​បង​ជា​ស្វាមី"៕​

អត្ថបទ៖ ឆុង ស៊ីណាន